ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អណ្ដូងប្រភេទអគ្គិសនី ២៩០អណ្ដូង និងអំពូលសូឡាបំភ្លឺតាមដងផ្លូវសាធារណៈ ៣១២បង្គោល នៅភូមិទី១៣លើ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម

កំពង់ចាម ៖ ឯកឧត្តម សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លីមកម្ពុជា និង ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានអញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់អណ្ដូងប្រភេទអគ្គិសនី សរុបចំនួន ២៩០អណ្ដូង និងអំពូលសូឡាបំភ្លឺតាមដងផ្លូវសាធារណៈសរុបចំនួន ៣១២បង្គោលស្ថិតនៅ ភូមិទី១៣លើ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ។

អណ្ដូងប្រភេទអគ្គិសនី និងអំពូលសូឡាបំភ្លឺផ្លូវនេះ ទទួលបានជំនួយ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសម៉ាឡេស៉ី សិង្ហបូរី និងប្រទេសប្រុយណេ ដែលចំណាយថវិកាអស់ ១០៣,៧០០ដុល្លារ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner