ជិះម៉ូតូធំចុះពីលើស្ពានលឿនពេកជ្រុលទៅបុករបាំងថ្មពុះចែកទ្រូវផ្លូវបោកក្បាលនឹងបង្គោលភ្លើងផ្លោងមកផ្លូវម្ខាងទៀតស្លាប់មួយរំពេច

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូធុនធំមួយគ្រឿងចុះពីលើស្ពានអាកាស ៧មករា ក្នុងល្បឿនលឿនដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូវបោកក្បាលនឹងបង្គោលភ្លើងបំភ្លឺផ្លូវ ផ្លោងមកផ្លូវម្ខាងទៀតស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធម៌ ចំណែកម៉ូតូដូលអូសជិត៤០ម៉ែត្ររងការខូចខាត កាលពីវេលាម៉ោង១ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៨ ខែតុលាឆ្នាំ ២០២១ នៅចំណុច មុខវិហាចិន តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 សពជនរងគ្រោះមានឈ្មោះសុភី ដូលា ភេទប្រុស អាយុ ២៨ ឆ្នាំ មានស្រុកកំណើត សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅ ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

 បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូធុនធំមួយគ្រឿងម៉ាក kawasaki និនចារ ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ1IU-8702 ចុះពីលើស្ពានអាកាស ៧ មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងកាច់ចង្កូតមិនទាន់ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបោកក្បាលនឹងបង្គោលភ្លើងបំភ្លឺផ្លូវហើយផ្លោងទៅម្ខាងទៀតស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ៌ម។ចំណែកម៉ូតូដួលអូសជិត ៥០ម៉ែត្រ។

 ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner