១៣ វិច្ឆិកា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ក្រសួងវប្បធម៌ និងខេត្តសៀមរាប គ្រោងរៀបចំព្រឹត្តិការណ៍មួយចំនួនទៀតដើម្បីអបអរសាទរខេត្តសៀមរាប ចូលជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ ២០២០-២០២២ – រស្មីកម្ពុជា

២. ១០ខែ ឆ្នាំ២០២១ កម្ពុជានាំចេញផលនេសាទបានចំនួន ២១៨តោន ក្នុងនោះ នាំចេញផលនេសាទស្រស់ចំនួន ៦៨តោន និងផលនេសាទកែច្នៃចំនួន ១៥០តោន ដោយទទួលចំណូលបានជាង ៦៤លានរៀល – ថ្មីៗ

៣. គិតត្រឹមខែតុលា ឆ្នាំ២០២១ CDC អនុម័តគម្រោងវិនិយោគរបស់ជប៉ុនសរុបចំនួន ១៤៦គម្រោង ដែលមានទុនសរុបចំនួន ២.៨៥៣លានដុល្លារ – រស្មីកម្ពុជា

៤. យន្តហោះប្រដេញធុន Typhoon របស់ អង់គ្លេសបានស្ទាក់ផ្លូវរបស់យន្តហោះទម្លាក់គ្រាប់បែកអាចផ្ទុកគ្រាប់នុយគ្លេអ៊ែររបស់រុស្ស៊ី នៅលើសមុទ្រខាងជើង – Sky News

៥. ទាហានឆត្រយោងរុស្ស៊ី និងបេឡារូសបានធ្វើ សមយុទ្ធរួមគ្នាក្បែរព្រំដែនប៉ូឡូញ និងលីទុយអានី ចំពេលមានភាពប្រទាញប្រទង់រវាងបេឡារូស និងសហភាពអឺរ៉ុប ជុំវិញបញ្ហាជនអន្តោប្រវេសន៍ – CNN

ads banner