ថៃ​ស្លាប់​មនុស្ស​លើស​ ​២​ម៉ឺន​នាក់​ហើយ​

ចំនួន​មនុស្ស​ស្លាប់​ព្រោះ​ជំងឺ​កូ​វី​ដ​១​៩​ ​នៅ​ក្នុង​ប្រទេស​ថៃ​បាន​កើន​ដល់​លើស​២​ម៉ឺន​នាក់​ហើយ​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១​៤​ ​វិច្ឆិកា​ ២០២១នេះ​។​

ក្រសួងសុខាភិបាល​បាន​ប្រកាស​ ​នា​ព្រឹកមិញនេះ​ថា​ ​មាន​មនុស្ស​ស្លាប់​ព្រោះ​ជំងឺ​កូ​វី​ដ​ ​ចំនួន​៤​៧​នាក់​ទៀត​ ​នៅ​រយៈពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​ ​ធ្វើឲ្យ​ចំនួន​មនុស្ស​ស្លាប់​សរុប​កើន​ដល់​ ​២​០​០​៣​១​នាក់​ហើយ​។​

ថៃ​មាន​អ្នកជំងឺ​កូ​វី​ដ​១​៩​ ​លើកដំបូង​ ​កាលពីដើម​ឆ្នាំ​២​០​២​០​ ​ប៉ុន្តែ​ ​រលក​ទី​៣​ ​ដែល​បាន​កើតឡើង​ ​កាលពី​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​គឺ​ធ្ងន់ធ្ងរ​ខ្លាំងជាងគេ ដែល​អូស​បន្លាយ​រហូត​មកដល់ពេលនេះ​។​ ​ជាក់ស្តែង​ ​ក្នុងចំណោម​ជាង​២​ម៉ឺន​នាក់​នេះ​ ​១​៩​៩​៤​២​នាក់​ស្លាប់​អំឡុង​រលក​ទី​៣​នេះ​។​

ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​នេះ​ ​ថៃ​ក៏បាន​ប្រកាស​ពី​ការ​វិជ្ជមាន​កូ​វី​ដ​១​៩​ ​ថ្មីៗ​ ​ចំនួនជា​ង​៧​ពាន់​នាក់​ទៀត​ដែរ​ ​នាំឲ្យ​កូ​វី​ដ​សរុប​កើន​ដល់​ ​២​,០​១​៨​, ០​៣​១​នាក់​ហើយ​ ​ជាសះស្បើយ​វិញ​ ​១​,​៩​០​២​,​៨​៤​៦​នាក់​៕​ ប្រភពពីបាងកកប៉ុស្តិ៍

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner