អ្នកស្លាប់ក្នុងសង្គ្រាមក្រុមក្មេងទំនើងនៅពន្ធនាគារប្រទេសអេក្វាឌ័រ កើនឡើងដល់ ៦៨នាក់ហើយ 🇪🇨
អត្ថបទដោយ៖
AMS OneMinute
អំពើហឹង្សាមួយបានផ្ទុះឡើងកាលយប់ថ្ងៃសុក្រនៅឯពន្ធនាគារ Penitenciaria del Litoral ក្នុងទីក្រុង Guayaquil ប្រទេសអេក្វាឌ័រ។ អ្នកទោសគ្រឿងញៀន យ៉ាងហោចណាស់ ៦៨នាក់ត្រូវបានរាយការណ៍ថាបានស្លាប់។
កាលពីខែកញ្ញា ២០២១កន្លងទៅនេះ ករណីស្រដៀងគ្នានេះបានកើតឡើងរួចទៅហើយ ដែលមនុស្ស ១១៩នាក់ស្លាប់ ហើយ៥២នាក់បានរងរបួស នេះបើយោងតាមការិយាល័យពន្ធនាគាររបស់ប្រទេស។ អ្នកទោសប្រដាប់ដោយកាំភ្លើង គ្រាប់បែកដៃ និងអាវុធផ្សេងទៀតបានសម្លាប់គ្នាទៅវិញទៅមកយ៉ាងព្រៃផ្សៃបំផុត។ ជនរងគ្រោះ ៦នាក់ត្រូវបានគេប្រទះឃើញដាច់ក្បាល។

ប្រភព៖ RT