ជនសង្ស័យ ២នាក់ លួចទូរស័ព្ទដៃចំនួន ២គ្រឿង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៣ និង០០នាទីទាបភ្លឺ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទលួចទូរស័ព្ទដៃចំនួន២គ្រឿង ប្រព្រឹត្តនៅចំណុចក្នុងមន្ទីរពេទ្យព្រះកុសុម ផ្លូវលេខ២៧១ ក្រុមទី៣៦ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ ១-ឈ្មោះ យឹម សុខសែនមនោរម្យ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១២E ផ្លូវលេខ៣៥១ ភូមិតាង៉ូវក្រោម សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ២-ឈ្មោះ ឈួន រិទ្ធី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ទេព ឌីឡា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួល មិនចាំលេខ ផ្លូវលេខ៩៩ ភូមិបឹងសាឡាង សង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សំរង់ស្នើសុំពិសោធន៍ (Test Covid-19 ) លើជនសង្ស័យទាំងពីរនាក់នេះ ជាលទ្ធផល Negative (អវិជ្ជមានកូវីដ-19)។

វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូ ០១គ្រឿងម៉ាក Honda Scoopy ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1IN-1480 ដែលមានលេខតួ និងលេខម៉ាស៊ីន: 8205406 (ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព ចាប់យកពីឈ្មោះ យឹម សុខសែនមនោរម្យ ) និងទូរស័ព្ទ ០២គ្រឿងម៉ាក Samsung ពណ៌ទឹកមាស ០១គ្រឿង និងពណ៌ខ្មៅ ០១គ្រឿង (ជារបស់ជនរងគ្រោះ)។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕ ឆៃហួត និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner