វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល បានទទួលស្វាគមន៍ក្រុមការងាររបស់ដេប៉ាតឺម៉ង់ ធានាគុណភាពអប់រំផ្ទៃ

អត្ថបទដោយ៖
ធី ដា

លោកឧត្ដមសេនីយ៍ទោ សាស្ត្រាចារ្យរង សេន សត្យានាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលស្វាគមន៍ក្រុមការងារត្រួតពិនិត្យគុណភាពអប់រំផ្ទៃក្នុង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន ភក្ដី ប្រធានដេប៉ាតឺម៉ង់និងក្រុមការងារចុះពិនិត្យតាមដាននិងវាយតម្លៃការអនុវត្តគោលការណ៍ប្រឡងប្រណាំងលើលក្ខណវិនិច្ឆ័យចំនួន២ គឺ៖
១- ការងារគ្រប់គ្រង
២- ការថែរក្សាបរិស្ថាន

ដោយមានការចូលរួមពីសំណាក់លោក លោកស្រីនាយករង និងលោកនាយការិយាល័យចំណុះ វិទ្យាស្ថានជាច្រើនរូប។ ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យរងនាយកវិទ្យាស្ថាន បានសម្ដែងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅដល់ក្រុមការងារចុះពិនិត្យតាមដាននិងវាយតម្លៃ ព្រមទាំងបានរាយការណ៍ដល់អង្គពិធីអំពីការងារដែលបានអនុវត្តកន្លងមក និងបានណែនាំដល់នាយករងនិងនាយការិយាល័យ ត្រូវចូលរួមបកស្រាយនូវសូចនាករនីមួយៗដែលសម្ភាសដោយក្រុមការងារឱ្យបានក្បោះក្បាយ។

កិច្ចបន្ទាប់ លោកឧត្តមសេនីយ៍ត្រី ប្រធានដេប៉ាតឺម៉ង់ បានសម្ដែងកិច្ចស្វាគមន៍ជូនចំពោះលោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យរង និងបានរៀបរាប់អំពីសារបាន ព្រមទាំងគោលបំណងនៃការចុះពិនិត្យតាមដាននិងវាយតម្លៃនេះ។ ការពិនិត្យតាមដាននិងវាយតម្លៃនេះ គឺជាការវាយតម្លៃបែបរោគវិនិច្ឆ័យដើម្បីរកឱ្យឃើញនូវចំណុចខ្លាំង ចំណុចដែលត្រូវកែលម្អ និងផ្ដល់អនុសាសន៍ក្នុងទិសដៅលើកកម្ពស់ប្រសិទ្ធភាពការងារដឹកនាំគ្រប់គ្រងនិងលើកកម្ពស់សោភណភាពបរិស្ថានឱ្យកាន់តែល្អប្រសើរ។

ក្នុងពិធីនោះដែរ ក្រុមការងារបានអនុវត្តវិធីសាស្រ្ដសម្ភាសន៍ ពិនិត្យឯកសារ អង្កេត និងចុះពិនិត្យដោយផ្ទាល់ដល់ការិយាល័យនិងតំបន់ថែរក្សាបរិស្ថានស្ថិតនៅក្រោមការទទួលខុសត្រូវដែលបានបែងចែកដោយបណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ។ ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner