Harry Kane បំបែកកំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេនៅអង់គ្លេស

Harry Kane បានបំបែកឯតទគ្គកម្មចាស់ជិតមួយសតវត្ស ដោយការស៊ុតបញ្ចូលទី ១៦គ្រាប់សម្រាប់អង់គ្លេសក្នុងឆ្នាំ 2021 ។

ប្រធានក្រុមអង់គ្លេសបានស្ថិតក្នុងទម្រង់មិនគួរឱ្យជឿសម្រាប់ក្រុមរបស់លោក Gareth Southgate កាលពីយប់ថ្ងៃចន្ទ ដោយស៊ុតបញ្ចូលទី២គ្រាប់ រួមទាំងការស៊ុតបាល់ប៉េណាល់ទីចំនួន២គ្រាប់ផងដែរខណៈ៦គ្រាប់ទៀតរកបានដោយ មិត្តរួមក្រុម ម្នាក់មួយគ្រាប់ ជួយអោយក្រុមអង់គ្លេសយកឈ្នះ San Marino 10-0 នៅទីក្រុង Serravalle កាលពីយប់មិញ។


សូមរំលឹកថា មុនពេលការប្រកួត Kane រកបាន១២ គ្រាប់ ដែលស្មើជាមួយនឹងចំនួនសរុបរបស់ George Hilsdon ក្នុងឆ្នាំ ១៩០៨ និង Dixie Dean ក្នុងឆ្នាំ ១៩២៧ ។
គូសបញ្ជាក់ថា តាមរយៈជ័យជំនះ១០-០ លើ SAN MARINOនិងការរកគ្រាប់បាល់បាន៤គ្រាប់ក្នុង១ប្រកួតនេះបានធ្វើអោយក្រុមជម្រើសជាតិអង់គ្លេសក្លាយជាបេក្ខភាពដោយស្វ័យប្រវត្តិឡើងព្រឹត្តិការណ៍ World Cup ដែលកាតាធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២២ ៕
ប្រភព ៖ Daily Mail Sport

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner