ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអាជីពរបស់អ្នកនឹងទទួលផលសម្រេច ព្រមទាំងការជឿទុកចិត្តណាស់ខ្ពស់ពីមនុស្សនៅជុំវិញខ្លួន។ ដោយឡែក សម្រាប់ការផ្លាស់ប្តូរការងារមិនអាចធ្វើទៅបាននោះទេ ដោយសារស្ថានភាពខាងក្រៅកំពុងរុញច្រានការងារថ្មីឲ្យស្ថិតក្នុងដំណាក់កាលពិបាកកំណត់បាន។ ក្នុងនោះដែរ លោកអ្នកអាចមានរឿងរកាំរកូសតិចតួចនៅកន្លែងការងារ ដូច្នេះសូមទប់ទល់នឹងកំហឹងឲ្យបាន បើអាចអ្នកគួរដើរចេញទើបជាការប្រសើរ ដើម្បីកុំឲ្យអ្វីៗពិបាកទៅថ្ងៃក្រោយ។ ប៉ុន្តែ បើទោះបីជាស្ថានភាពថ្ងៃនេះមិនសូវជាសមប្រកប សូមបន្តការងារនេះ និងកុំទាន់ធ្វើការផ្លាស់ប្តូរ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់កិច្ចការទេ ពីព្រោះផលរំខានបានកើតឡើងច្រើន ពិសេសទាក់ទងនឹងមនុស្សក្នុងរង្វង់ការងារ។ អ្នកគួររក្សាពាក្យសំដី និងអាកប្បកិរិយាក្នុងកំរិតខ្ពស់ ពីព្រោះលោកអ្នកកំពុងមានមនុស្សមើលបំណាំ ដូច្នេះកំហុសអាចនឹងកើតឡើងដោយនឹកស្មានមិនដល់។ សម្រាប់អាជីវករ ការជឿទុកចិត្តដៃគូជំនួញមិនគួរធ្វើទេក្នុងពេលនេះ ពីព្រោះស្ថានភាពហិរញ្ញវត្ថុបានកំណត់ថាកំពុងរងការប៉ះពាល់។ ទោះបីជាយ៉ាងនេះក្តី សូមកុំបាក់ទឹកចិត្ត ភាពច្បាស់លាស់នឹងអាចជួយដោះស្រាយផលលំបាកបាន។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីរបស់អ្នកចម្រើនលូតលាស់ច្រើនជាងការរំពឹងទុក។ ចំពោះអ្នកធ្វើការរដ្ឋឯកជន គួររក្សាពាក្យសំដី ជៀសវាងការនិយាយរិះគន់ ឬការនិយាយដើមចុងឥតប្រយោជន៍ បើមិនដូច្នេះទេលទ្ធផលការងារល្អនឹងប្រែជាបាត់បង់ទៅវិញយ៉ាងងាយ។ ផ្ទុយទៅវិញ បញ្ហាមួយចំនួនមិនទាន់អាចកំណត់បានទេ ដូច្នេះសូមរក្សាលំនឹងរបស់ខ្លួន ហើយមិនត្រូវធ្វើការផ្លាស់ប្តូរអ្វីធំដុំពេកទេ ប្រយ័ត្នទទួលការលំបាកក្នុងការអនុវត្ត ឬសម្របខ្លួន។ ក្នុងនោះសូមចងចាំថា ការរស់នៅស្ងប់ស្ងាត់ និងទទួលបានផលល្អ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះ មុខរបរ និងកិច្ចការងារនានាររបស់អ្នកនឹងសម្រេចផ្លែផ្កាជាទីគាប់ចិត្ត។ ទន្ទឹមនឹងនោះលាភសំណាងធំនឹងកើតឡើងចំពោះអ្នក ពិសេសេសម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន ហេតុដូច្នេះដើម្បីអាចរក្សាលាភនេះឲ្យបានស្ថិតស្ថេរសូមកុំមានមតិរិះគន់ បើទោះបីទាំងនោះជាគំនិតត្រឹមត្រូវក៏ដោយ។ លើសពីនេះអ្នកមានមនុស្សចាំជួយយកអាសារ ពិសេសថ្នាក់លើរបស់អ្នកកំពុងយកចិត្តទុកដាក់ចំបពោះការងាររបស់អ្នកណាស់។ ដូច្នេះចូរពាំនាំការងារសំខាន់មកនិយាយពិភាក្សាក្នុងពេលនេះ នោះអ្នកនឹងសម្រេចបានផលល្អ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចទទួលបានផលចំណេញក្នុងអាជីវកម្ម និងជោគជ័យក្នុងការងារគួរឲ្យកត់សម្គាល់។ ក្នុងថ្ងៃនេះអ្នកគួរសំឡឹងឳកាសការងារ និងភាពរីករាយនៅទិសនិរតី ប៉ុន្តែសូមជៀសវាងបង្កើតមិត្តថ្មីជាមួយមនុស្សផ្ទុយភេទសម្បុរស ប្រយ័ត្នចាញ់បញ្ឆោតគេ។ សម្រាប់អ្នករដ្ឋការនឹងទទួលបានដំណឹងល្អ ពិសេសទាក់ទងនឹងការតម្លើងប្រាក់បៀវត្សរ៍ គឺការទទួលយល់ព្រមលើគម្រោងផែនការ។ លើសពីនេះ លោកអ្នកទទួលបានការអំណោយផលទាក់ទងនឹងការវិនិច្ឆ័យពត៌មាន។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលប្រកបការងាររដ្ឋឯកជន និងអាជីវករអាចទទួលបានភាពជោគជ័យយ៉ាងគាប់ចិត្ត។ ទន្ទឹមនឹងនោះ អ្នកមានមនុស្សស្រលាញ់រាប់អានច្រើន ដែលសម្រួលស្ថានភាពការងារ និងអាជីវកម្មឲ្យស្ថិតក្នុងលក្ខខណ្ឌយ៉ាងងាយស្រួល។ លោកអ្នកអាចសម្រេចចិត្តធ្វើអ្វីក៏បាន ដោយរួមទាំងការសម្រេចចិត្តផ្លាស់ប្តូរស្ថានភាពការងារផងដែរ។ ដោយឡែក ក្នុងដំណើរការនេះអ្នកគួរជៀសវាងការទទួលឥទ្ធិពលនៃគំនិតពីខាងក្រៅច្រើនហួសហេតុ បើអ្នកមិនអាចគ្រប់គ្រងស្ថានភាពនេះទេ ការដោះស្រាយបញ្ហាគឺកាន់តែលំបាក។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងារ និងមុខរបររកស៊ីជួញមិនទាន់ទទួលបានលទ្ធផលតាមបំណងទេ។ ភាពចំណេញខាត និងបញ្ហាដែលអ្នកអាចជួបប្រទះក្នុងពេលនេះ គឺទាក់ទងនឹងវិធីអនុវត្តការងារ និងលក្ខណៈពិសេសនៃគម្រោង។ អ្នកគួរចំណាយពេលវេលាបន្ថែមសម្រាប់ការស្វែងរកពត៌មាន ឬការផ្សព្វផ្សាយពាណិជ្ជកម្ម។ ក្នុងនោះ ការដោះទុនកាធំមិនគួរធ្វើទេនៅពេលនេះ ពីព្រោះការខាតបង់ហាក់មានកំរិតខ្ពស់ ហើយអ្នកក៏មិនសូវទទួលបានភាពស្មោះត្រង់ពីមនុស្សរួមការងារដែរ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភសំណាង និងភាពចម្រើនលូតលាស់ឡើងខ្ពស់ណាស់។ ប្រសិនបើអ្នកគ្រោងនឹងធ្វើអ្វីមួយ សូមកុំមានការស្ទាក់ស្ទើរសោះឡើយ។ ថ្ងៃនេះស្ថានភាពរបស់អ្នកអាចនឹងឲ្យអ្នកក្លាយជាអ្នកដឹកនាំបានល្អ ដូច្នេះគួរចេះគ្រប់គ្រងពេលវេលាឲ្យល្អ។ ដោយឡែកចំពោះអាជីករ សូមកុំបោះបង់ចោលការធ្វើទំនាក់ទំនង ពិសេសការផ្សាយពាណិជ្ជកម្ម ពីព្រោះស្ថានភាពខាងក្រៅកំពុងមានការប្រែប្រួលខ្លាំងជាងប្រក្រតី។ ដោយឡែក សូមលោកអ្នកព្យាយាមបង្កើនទំនាក់ទំនងបន្ថែមជាមួយថ្នាក់លើ ដើម្បីមានឳកាសអាចយល់ដឹងបន្ថែម។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងរបររកស៊ីនឹងទទួលបានផលលើសពីការរំពឹងទុក។ ដោយឡែកកំហុសដោយអចេតនាអាចកើតឡើងតាមរយៈការធ្វេសប្រហែល ពិសេសទាក់ទងនឹងឯកសារ ដូច្នេះសូមពិនិត្យឲ្យបានច្រើនដងមុនសម្រេច ឬចុះហត្ថលេខា។ ថ្ងៃនេះចូរខំប្រឹងបន្ថែម លោកអ្នកអាចត្រូវហត់នឿយព្រោះត្រូវប្រើកំលាំងខាងរាងកាយច្រើន ប៉ុន្តែសូមកុំមានការបារម្ភពីព្រោះការព្យាយាមរបស់អ្នកនឹងហុចផលយ៉ាងប្រសើរនៅរវាងចុងបញ្ចប់ការងារថ្ងៃនេះ។ ក្រៅពីនេះសូមប្រុងប្រយ័ត្នចំពោះការធ្វើដំណើរផ្លូវទឹក ប្រសិជាអាចផ្អាកបានគួរផ្អាកសិនទើបប្រសើរ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ មុខរបររកស៊ី និងកិច្ចការនានារបស់លោកអ្នកមានភាពចម្រើនលូតលាស់ណាស់។ ក្នុងពេលនេះលោកអ្នកអាចសម្រេចចិត្តធ្វើអ្វីតាមក្តីប្រាថ្នា ដូច្នេះមិនចាំបាច់ត្រូវប្រញាប់ប្រញាលពេកនោះទេ។ ក្រៅពីនេះ សូមរក្សាអាកប្បកិរិយា និងទឹកចិត្តសណ្តោសប្រណីចំពោះមនុស្សនៅជុំវិញខ្លួន ពិសេសជាមួយកុមារ។ ក្នុងនោះសូមកុំភ្លេចយកចិត្តទុកដាក់លើការតុបតែងខ្លួន ឬការស្វែងរកទំនាក់ទំនងបន្ថែមសម្រាប់រក្សាលំនឹងការងាររបស់អ្នកឲ្យស្ថិតនៅបានយូរ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារមានដំណើរល្អគួរឲ្យកត់សម្គាល់។ ថ្ងៃនេះមានអំណោយផលសម្រាប់ការពិភាក្សា ចរចាការងារតូចធំនានា ដោយរួមទាំងការធ្វើទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្ម ឬដៃគូប្រកួតប្រជែងក្តី។ ចំណែកសំដីរបស់អ្នកហាក់មានឥទ្ធិពលលើទឹកចិត្តរបស់មនុស្សនៅជុំវិញខ្លួនណាស់ ដូច្នេះប្រើប្រាស់វេលានេះប្រមូលផល ឬដោះស្រាយបញ្ហាដែលនៅសេសសល់នានា។ ក្រៅពីនេះ លោកអ្នកអាននឹងទទួលបានដំណឹងល្អទាក់ទងនឹងអចលនទ្រព្យផង។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកមានភាពរីកចម្រើន ប៉ុន្តែស្ថិតនៅលើគន្លងផ្លូវដែលមិនសូវស្ថិតស្ថេរបានយូរនោះទេ ហេតុដូចនេះប្រហែលជាលោកអ្នកត្រូវចំណាយពេលវេលាឲ្យបានច្រើនជាងមុន។ ក្នុងនោះមានបញ្ហាខ្លះអាចនឹងកើតឡើងនៅកន្លែងការងារ ហើយក៏អាចបង្ករភាពយល់ច្រលំខ្លះដែរ ដូច្នេះសូមដោះស្រាយឲ្យបានប្រញាប់។ ទន្ទឹមនឹងនេះសូមព្យាយាមបំពេញការងារដែលមានក្នុងដៃឲ្យអស់ទើបជាការប្រសើរ។
ចំណាំៈ
ឆ្នាំទាំង៤ ថោះ ម្សាញ់ មមែ រកា រាសីឡើងខ្ពស់ត្រដែត។ ការងារទាំងឡាយរបស់អ្នកនឹងសម្រេចផលជាទីគាប់ប្រសើរ។ ក្នុងពេលវេលានេះអ្នកនឹងអាចបញ្ចៀសបញ្ហាបានទាំងអស់។