Emmanuel Petit និយាយថា Real Madrid នឹងNewcastle United ប្រជែងយក Kylian Mbappe

កីឡាករ Emmanuel Petit បាននិយាយថា Real Madrid នឹងត្រូវប្រឈមមុខជាមួយ Newcastle United ក្នុងការប្រជែងយក Kylian Mbappe ។ អតីតខ្សែបម្រើក្រុម Arsenal និង Chelsea រូបនេះជឿជាក់ថា ខ្សែប្រយុទ្ធបារាំង “អាចងាយស្រួល” ចុះហត្ថលេខាជាមួយ Newcastle បន្ទាប់ស្ថិតក្រោមការ ដឹកនាំដោយព្រះអង្គម្ចាសអារ៉ាប៊ីសាអូឌីត ។


Mbappe បានចាកចេញពី Monaco ទៅចូលរួមជាមួយ PSG ក្នុងឆ្នាំ២០១៧ បានស៊ុតបញ្ចូលទីបាន ៧ គ្រាប់នៅក្នុងការប្រកួតទាំងអស់សម្រាប់ PSG ក្នុងរដូវកាលនេះ ។ ខណៈកិច្ចសន្យារបស់គេនៅ Parc des Princes នឹងផុតកំណត់នៅឆ្នាំក្រោយ ។ ស្របពេលដែលម្ចាស់ជើងឯក World Cup របស់បារាំងរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅ Real Madrid ប៉ុន្តែមិត្តរួមជាតិ Petit បានទទូចថា ទ្រព្យសម្បត្តិរបស់ Newcastle នឹងធ្វើឱ្យពួកគេក្លាយជាគូប្រជែងដ៏ខ្លាំង ៕


ប្រភព ៖ Daily Mail Sport

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner