ស ស យ ក ប្រារព្ធពិធីអបអរសាទរខួបលើក ទី៤៣
ស ស យ ក បានរៀបចំពិធីអបអរសាទរខួបលើក ទី៤៣ នៃថ្ងៃកំណើតរបស់ខ្លួន។ ពិធីនេះបានធ្វើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីអបអរសាទរខួបលើកទី៤៣ នៃថ្ងៃកំណើតរបស់ខ្លួន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រួសារ ស.ស.យ.ក នៃស.ស.យ.ក. រាជធានីភ្នំពេញ។
សហភាពសហព័ន្ធយុវជនកម្ពុជាហៅកាត់ថា (ស.ស.យ.ក) ដែលមាន ឯកឧត្តម ហ៊ុន ម៉ានីជាប្រធាន។ ពិធីអបអរសាទរខួបលើកទី ៤៣ នៃថ្ងៃកំណើត ត្រូវបានរៀបចំឡើងក្នុងគោលបំណង (១) ដើម្បីរម្លឹកខួបនៃការបង្កើតសមាគមយុវជន សាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជា ផ្នែកមួយរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (២) អបអរសាទរ ដល់សមិទ្ធផលនានា ដែលសម្រេចបានកន្លងមក និង (៣) បង្ហាញនូវស្មារតីសាមគ្គីភាព ឯកភាព និងការប្តេជ្ញា ក្នុងនាមជាសមាជិក សមាជិកា និង ក្នុងនាមជាមហាគ្រួសារខ្មែរ ក្នុងការការពារ អធិបតេយ្យភាព ស្ថិរភាព និងសុខសន្តិភាពប្រទេសកម្ពុជា មិនថាបច្ចុប្បន្ន និងទៅអនាគត៕