WHO៖ ខ្លួននៅមិនទាន់ច្បាស់ទេថា វីរុស «Omicron» អាចបង្កជំងឺដែលមានស្ថានភាពកាន់តែធ្ងន់ធ្ងរ ឬក៏យ៉ាងណា

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា ខ្លួននៅមិនទាន់ច្បាស់ទេថា វីរុសបំប្លែងថ្មី អូមីក្រុង អាចមានសមត្ថភាពឆ្លងរាលដាលកាន់ឆាប់រហ័ស បើធៀបនឹងវីរុសបំប្លែងថ្មី SARS-COV-2 ពីមុនៗ ហើយវាអាចបង្កជំងឺដែលមានស្ថានភាពកាន់តែធ្ងន់ធ្ងរ ឬក៏យ៉ាងណានោះ។

អង្គការសុខភាពពិភពលោកបញ្ជាក់ថា ការធ្វើតេស្ត PCR នៅតែអាចបន្តរកឃើញ ការឆ្លងវីរុសបំប្លែងថ្មីនេះ ដែលត្រូវបានរកឃើញដំបូងបំផុតនៅប្រទេសអាហ្រ្វិកខាងត្បូងកាលពីសប្តាហ៍កន្លងទៅ ហើយការសិក្សាកំពុងតែព្យាយាមកំណត់ថាតើ វាឥទ្ធិពលណាមួយទៅលើឧបករណ៍ធ្វើតេស្តរហ័សដែរ ឬអត់។ អង្គការ WHO បាននិយាយថា បច្ចុប្បន្ននេះមិនមានព័ត៌មានណាមួយដែលបង្ហាញថា រោគសញ្ញាដែលទាក់ទងនឹងវីរុស អូមីក្រុង ខុសពីប្រភេទផ្សេងៗទៀតនោះទេ។ ទន្ទឹមនេះ ការយល់ដឹងពីកម្រិតនៃភាពធ្ងន់ធ្ងរ នៃវីរុស អូមីក្រុង ក៏នឹងត្រូវចំណាយពេលច្រើនថ្ងៃទៅច្រើនសប្តាហ៍ផងដែរ។

បើតាមអង្គការ WHO ខ្លួនកំពុងធ្វើការយ៉ាងសកម្មជាមួយក្រុមអ្នកជំនាញ ដើម្បីស្វែងយល់អោយបានច្បាស់អំពីលទ្ធភាព នៃផលប៉ះពាល់របស់វីរុសបំប្លែងថ្មី អូមីក្រុង ទៅលើចំណាត់ការបច្ចុប្បន្នប្រឆាំងនឹងវីរុសកូវីដ១៩ រួមមានទាំងវ៉ាក់សាំងផងដែរ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner