រង្វង់មូលស្រអែម គ្រោងនឹងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅដើមសប្តាហ៍ទី១ ខែធ្នូ ខាងមុខនេះ

ខេត្តព្រះវិហារ ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានសរសេរក្នុងបណ្តាញទំនាក់ទំនងសង្គមថា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ មាស សុភា នឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រង្វង់មូលស្រអែម ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី៦ ធ្នូ ឆ្នាំ២០២១ខាងមុខនេះ ។

កំណត់ត្រាប្រវត្តិសាស្ត្រថ្មី នៃរូបចំណាកគោបូរៈទី៥ ប្រាសាទព្រះវិហារ ត្រូវបានសាងសង់ឡើង ក្នុងរចនាបថខ្មែរសុទ្ធសាធ នៅលើរង្វង់មូលដ៏ថ្មីស្រឡាងមួយ គឺរង្វង់មូលស្រអែម ត្រង់ចំណុចផ្លូវប្រសព្វគ្នាជា៣ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

សំណង់ដ៏គួរជាំទីស្ងប់ស្ញែងនេះ បានចាប់សាងសង់ឡើង កាលពីថ្ងៃទី១១ ធ្នូ ឆ្នាំ២០១៨ និងបានបញ្ចប់នូវការសាងសង់ នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ ក្រោមគម្រោងស្ថាបនារបស់ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលមាន លោក សំ លាងទ្រី ជាប្រធាន និងជាអ្នកដឹកនាំការស្ថាបនា ក្រោមការចំណាយថវិកាអស់ជាង ១២ម៉ឺនដុល្លារអាមេរិក ដែលបានមកពីការរួមបញ្ចូលគ្នា របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៃខេត្តព្រះវិហារ ៕ដោយ ៖ ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner