កម្ពុជាបាននាំចេញអង្ករចំនួនជាង៥៣ម៉ឺនតោនក្នុងរយៈពេល១១ខែឆ្នាំ២០២១
យោងតាមក្រសួងកសិកម្ម ការនាំចេញអង្កររយៈពេល១១ខែឆ្នាំនេះ មានការថយចុះ -១១,៤៦% ដោយសារ តម្លៃនៃការដឹក ជញ្ជូនទៅកាន់គោលដៅមានការកើនឡើងទ្វេដង និងការជួបប្រទះបញ្ហានូវកង្វះទូរកុងតេន័រ។ របាយការណ៍ លំអិតរបស់ក្រសួងកសិកម្មថ្ងៃទី១ធ្នូបានបញ្ជាក់ថា អង្ករដែលបាននាំចេញរយៈពេល១១ខែកន្លងមកនេះ សម្រេចបាន ៥៣ម៉ឺន២ពាន់១៧៩តោន ដែលថយចុះចំនួន ៦ម៉ឺន៨ពាន់៨៦៦តោន បើធៀបនឹងបរិមាណនាំចេញក្នុង រយៈពេល១១ខែឆ្នាំ២០២០ ដែលពេលនោះមានចំនួន ៦ម៉ឺន៤ពាន់៧៤០តោន។ របាយការណ៍ដដែលបាន បង្ហាញថាប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជា ក្នុងរយៈពេល១១ខែនេះ រួមមាននៅទ្វីបអឺរ៉ុបចំនួន ២២ប្រទេស, ប្រទេសចិន, ប្រទេសក្នុងអាស៊ាន, និងប្រទេសផ្សេងទៀតចំនួន២៣ប្រទេស ៕
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។