វេទិកាស្រាវជ្រាវថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ “ការពង្រឹងប្រព័ន្ធអេកូឡូស៊ី សម្រាប់ការស្រាវជ្រាវ នៅឧត្តមសិក្សា

រាជធានីភ្នំពេញ៖ វេទិកាស្រាវជ្រាវថ្នាក់ជាតិលើកទី៣ បានប្រព្រឹត្តទៅចាប់ថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធ Zoom និងផ្សាយផ្ទាល់តាមបណ្ដាញហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ “Department of Scientific Research-DSR”។

ប្រធានបទសម្រាប់ឆ្នាំនេះគឺ “ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសម្រាប់ការស្រាវជ្រាវនៅឧត្តមសិក្សា” ដែលបង្ហាញអំពីតួនាទីសំខាន់នៃការពង្រឹងប្រព័ន្ធអេកូឡូស៊ីសម្រាប់ការស្រាវជ្រាវ និងនវានុវត្តន៍នៅតាមគ្រឹះស្ថានឧត្តមសិក្សា ដើម្បីលើកកម្ពស់គុណភាពរៀន និងបង្រៀន ការស្រាវជ្រាវ និងសេវាកម្ម ក៏ដូចជាដើម្បីធានាកំណើនការស្រាវជ្រាវប្រតិបត្តិផ្សារភ្ជាប់នឹងខ្សែច្រវាក់ផលិតកម្ម។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ សូមជម្រាបថា កម្មវិធីនេះរៀបចំដោយនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ នៃក្រសួងអប់រំ យុវជន និងកីឡា និងគាំទ្រដោយគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) ២០១៨-២០២៤៕ ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner