Mauricio Pochettino ចង់នាំយកខ្សែការពារពីររូបពេលទៅដឹកនាំ Man Utd
អត្ថបទដោយ៖
សារ៉ាន ទីងី
លោក MAURICIO POCHETTINO បានសម្រេចចិត្តរួចហើយលើការចុះហត្ថលេខា ក្នុងនាមជាគ្រូបង្វឹក Manchester United នេះបើយោងតាមការចុះផ្សាយរបស់ The Sun នៅថ្ងៃនេះ ។
គ្រូបង្វឹក PSG លោក Pochettino វ័យ ៤៩ ឆ្នាំបានក្លាយជាអ្នកនាំមុខគេក្នុងការជំនួសតំណែងលោក Ole Gunnar Solskjaer ជាអ្នកចាត់ការទូទៅរបស់ Man Utd បន្ទាប់ពីការបណ្តេញគាត់ចេញកាលពីពេលកន្លងទៅថ្មីៗនេះ ។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក Pochettino មានបំណងចង់បានខ្សែការពារកណ្តាលរបស់ Sevilla កីឡាករ Jules Kounde វ័យ ២៣ ឆ្នាំទៅកាន់តំបន់ការពារនៅ Old Trafford ដើម្បីពង្រឹងខ្សែការពារ ។ មិនតែប៉ុណ្ណោះគ្រូបង្វឹករូបនេះ ក៏មានបំណងចង់បាន Kieran Trippier វ័យ ៣១ ឆ្នាំរបស់ Atletico Madrid ផងដែរ ៕
ប្រភព ៖ The Sun
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។