១០ ធ្នូ ២០២១

អត្ថបទដោយ៖
AMS OneMinute

១. គម្រោងប្លាស្ទិកដូរយកអង្ករដែលបានអនុវត្តតាំងពីឆ្នាំ២០១៨ នៅលើបឹងទន្លេសាបក្នុងខេត្តសៀមរាប បានកាត់បន្ថយការបំពុលបឹងទន្លេសាបដោយប្លាស្ទិក ព្រមទាំងបានចូលរួមការពារបរិស្ថាន និងជីវៈចម្រុះ – AMS Central

២. ការ ប្រណាំង កង់ ភ្នំជុំ ទី ១ ដែល ធ្វើ ឡើង នៅ ភ្នំ ជាល ថ្មី ៗ នេះ មាន អ្នកចូលរួម ប្រកួត និង ទស្សនារហូត ជាង ១៥០០ នាក់ ដែល ចំនួន នេះ មិន ធ្លាប់ មាន ក្នុង រយៈពេល ១៥ឆ្នាំ នៃ ការ រៀបចំ ព្រឹត្តិការណ៍ នេះ – កោះសន្តិភាព

៣. ចិន ជូនដំណឹងឱ្យកម្ពុជាឆ្លើយតបលើលក្ខខណ្ឌភូតគាមអនាម័យ ដើម្បីពន្លឿនដំណើរការនាំចេញត្រីប្រាឱ្យបានឆាប់រហ័ស ខណៈកសិដ្ឋានខ្លះបានប្រកាសពង្រឹងស្តង់ដារ – ថ្មីៗ

៤. ប្រទេស Nicaragua សម្រេចផ្តាច់ចំណងមិត្តភាពរាប់ទសវត្សរ៍ជាមួយកោះតៃវ៉ាន់ ហើយងាកទៅកសាងទំនាក់ទំនងការទូតផ្លូវការ ជាមួយនឹងទីក្រុងប៉េកាំងវិញ – Reuters

៥. WHO ព្រមានជាថ្មីចំពោះបណ្តាប្រទេសអ្នកមាន ជុំវិញចេតនាស្តុកទុកវ៉ាក់សាំងបង្ការកូវីដ១៩សម្រាប់ការចាក់ដូសជំរុញ ខណៈដែលការសិក្សាថ្មីបង្ហាញថា ដូសជំរុញអាចទប់ទល់វីរុសបំប្លែងថ្មី Omicron – Al Jazeera

ads banner