គិតត្រឹមព្រឹកថ្ងៃទី១១ ខែឆ្នូ នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៤.៣លាននាក់ ស្លាប់ជាង ២៩.៦ម៉ឺននាក់

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៣៤១,៧៤២នាក់ហើយ ដែលកើនឡើងជិត៣ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៩៦,៤៨៧នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១០ ខែឆ្នូ ឆ្នាំ២០២១៖

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៨,៧៥២នាក់ (ស្លាប់ ១៤៣,៩២៣នាក់) * ហ្វីលីពីន ឆ្លងចំនួន២,៨៣៦,២០០នាក់ (ស្លាប់ ៤៩,៩៦១នាក់) * ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៦៨៣,៥២៣នាក់ (ស្លាប់ ៣០,៨៣១នាក់) * ថៃ ឆ្លងចំនួន ២,១៦០,៧៨០នាក់ (ស្លាប់ ២១,១១០នាក់) * វៀតណាម ឆ្លងចំនួន ១,៣៨២,២៧២នាក់ (ស្លាប់ ២៧,៤០២នាក់) * មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៦,០២៤នាក់ (ស្លាប់ ១៩,១៧០នាក់) * សិង្ហបុរី ឆ្លងចំនួន ២៧២,៤៣៣នាក់ (ស្លាប់ ៧៨៣នាក់) * កម្ពុជា ឆ្លងចំនួន ១២០,៣២៧នាក់ (ស្លាប់ ២,៩៧៨នាក់) * ទ្បាវ ឆ្លងចំនួន ៨៦,១៤៨នាក់ (ស្លាប់ ២៣១នាក់) * ព្រុយណេ ឆ្លងចំនួន ១៥,២៨៣នាក់ (ស្លាប់ ៩៨នាក់) ៕
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner