ហូម-ឌូខេសិន បើកវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធសាស្រ្ត រើស រៀប និងរក្សាបុគ្គលិក ក្នុងគោលបំណងផ្ដល់ឱកាសឲ្យម្ចាស់អាជីវកម្ម ទទួលបានចំណេះដឹង និងបទពិសោធន៏ថ្មីៗបន្ថែម និងកសាងបណ្តាញទំនាក់ទំនងរវាងម្ចាស់អាជីវកម្ម មកពីវិស័យផ្សេងៗ

ភ្នំពេញ៖ ហូម-ឌូខេសិន (HOME-DUCATION) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី: យុទ្ធសាស្រ្ត រើស រៀប និងរក្សាបុគ្គលិក បណ្តុះបណ្តាលដោយលោកគ្រូតា ចាន់ សេរី អតីតអនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិ អភិបាលកិច្ច ធនាគារអេស៊ីលីដាភីអិលស៊ី ដែលមានសិក្ខាកាមសិក្សាប្រមាណ ១៥០ នាក់នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន (CJCC) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១។

លោក កឹម អឿន ស្ថាបនិក និងជា នាយកគ្រប់គ្រង ហូម-ឌូខេសិន (HOME-DUCATION) បានបង្ហាញពីចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃរបស់ហូម-ឌូខេសិនដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាប្រឈមធំៗរបស់អាជីវកម្មគឺ “មនុស្ស” “ទីផ្សារ និងការលក់” និង “ហិរញ្ញវត្ថុ” និងជួយនាំអាជីវកម្មបែបគ្រួសារ ទៅជាអាជីវកម្មមានស្តង់ដារច្បាស់លាស់។ លោកបានបន្ថែមទៀតថាហូម-ឌូខេសិនផ្តោតសំខាន់ទៅលើគុណភាពសិក្សា និការអនុវត្តជាក់ស្តែង តាមរយៈ៖ ១) ការអញ្ជើញលោកគ្រូ អ្នកគ្រូឧទ្ទេសល្បីៗដែលមានទាំងចំណេះដឹង និងចំណេះធ្វើ , ២) ការរៀបចំកម្មវិធីសិក្សាក្នុងរយៈពេលវែងពី៤ទៅ៦ខែ, ៣) ការតម្រូវឲ្យសិក្ខាកាមបំពេញការងារដែលគ្រូឧទ្ទេសដាក់ជូន និងវិន័យផ្សេងៗ, ៤) ការសួរឆ្លើយក្នុង និក្រោយពេលសិក្សា និងការពិភាក្សាយ៉ាងសកម្មនៅក្នុងក្រុមបន្ទាប់ពីមេរៀននីមួយៗ និង៥) កម្មវិធីប្រតិបត្តិល្អដែលតម្រូវឲ្យសិក្ខាកាមទំាងអស់ចែករំលែកពីលទ្ធផលនៃការអនុវត្តរបស់ខ្លួន ។ល។

លោកក៏បានថ្លែងអំណរគុណដល់គ្រូឧទ្ទេសដែលបានឆ្លៀតពេលដ៏មាមាញឹកចូលរួមចែករំលែកបទពិសោធន៍ជាក់ស្តែងរបស់ខ្លួនដល់សិក្ខាកាមនៅហូម-ឌូខេសិនទំាងអស់។ លោកក៏កោតសរសើរដល់សិក្ខាកាមទាំងអស់ដែលស្រឡាញ់ការសិក្សាឆ្លៀតពេលអភិវឌ្ឍខ្លួនជាពិសេសនៅក្នុងកាលៈទេសៈដ៏លំបាកនាពេលនេះដើម្បីអាចមានសមត្ថភាពដោះស្រាយបញ្ហាធំៗដែលបន្តរកើតមានឡើង។

លោក ឈឹង សង្ហា ប្រធានផ្នែកបណ្តុះបណ្តាល ហូម-ឌូខេសិន(HOME-DUCATION) បានមានប្រសាសន៍ថា កម្មវិធីនេះត្រូបានរៀបចំឡើងក្នុងគោលបំណង៖ ១) បង្កើតឲ្យមានកម្មវិធីជួបជុំដើម្បីផ្ដល់ឱកាសឲ្យម្ចាស់អាជីវកម្មទទួលបាននូវចំណេះដឹង និងបទពិសោធន៏ថ្មីៗបន្ថែមពីគ្រូឧទ្ទេសទាក់ទងទៅនឹង ការរើស រៀប និងរក្សាបុគ្គលិក, ២) កសាងបណ្តាញទំនាក់ទំនងរវាងម្ចាស់អាជីវកម្ម មកពីវិស័យផ្សេងៗ

លោកក៏បានសូមសំណូមពរទៅដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកដើម្បីរួមគ្នារក្សាបុគ្គលិកក្រោមបង្គាប់ប្រកបដោយសុខដុមរមនា។ ថៅកែរឺហៅថាម្ចាស់អាជីវកម្មត្រូវតែប្រើភាពជាអ្នកដឹកនាំពោលគឺប្រើបេះដូងក្នុងការដឹកនាំដោយការយល់ចិត្តដឹងពីសុខទុក្ខរបស់បុគ្គលិកក្រោមបង្គាប់។ ចំនែកបុគ្គលិកវិញត្រូវតែចេះបង្អោនចិត្តទទួលយកការផ្តល់យោបល់ល្អៗដើម្បីស្ថាបនារីកចម្រើនទៅមុខនិងព្រមទទួលយកភាពខុសគ្នារបស់មនុស្សដែលមកពីមជ្ឃដ្ធានផ្សេងៗគ្នាទើបទទួលបាននូវភាពសុខដុមរមនាពិតប្រាកដ ៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner