យុវជនម្នាក់បើកម៉ូតូលឿនជ្រុលបុករថយន្តពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែង

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈបើកម៉ូតូលឿនជ្រុលទៅបុករថយន្តពីក្រោយ ចំណែករថយន្តបានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០ នាទីយប់ថ្ងៃទី ១១ ខែធ្នូឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេងខាងមុខផែស្ងួតសូងួន ក្នុងសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ អាន ចំរើន អាយុជាង២០ឆ្នាំ មានស្រុកកំណើត នៅស្រុកឈូក ខេត្តកំពត បើកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1AQ 4527

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញយុវជនម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២០ តាមបណ្តោយផ្លូវវ៉េងស្រេងក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្តមួយគ្រឿង មិនចាំម៉ាក ធ្វើដំណើរស្របទិសគ្នានៅពីមុខ ពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលនៅនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកឯរថយន្តបានបន្តល្បឿនបើកគេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ចុះមកដល់ យកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំក្រុមគ្រួសារមកទទួល ចំណែកសពដោយពុំឃើញមានសាច់ញាតិមកទទួលសមត្ថកិច្ចយើងបានធ្វើកំណត់ហេតុប្រគល់ឲ្យរថយន្តសាមុយយកទៅតម្កល់ទុកនៅវត្តរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner