ឯកឧត្តមបណ្ឌិត មុឹង មករា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមក្នុងពិធីដាក់បញ្ជូលយុវជនថ្មី ២៨៥នាក់ គណបក្សប្រជាជនកម្ពុជា

កំពង់ចាម៖ ឯកឧត្តមបណ្ឌិត មុឹង មករា ជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមជាគណៈអធិបតីក្នុងពិធីដាក់បញ្ជូលយុវជនថ្មី និងប្រកាសទទួលស្គាល់រចនាសម្ព័ន្ធយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក និងឃុំ នៃស្រុកជើងព្រៃ ដែលមានអ្នកចូលរួមសរុបចំនួន ២៨៥នាក់ នាថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

ក្នុងអង្គពិធីនោះក៏មានការចូលរួមពី លោកស្រី សុភ័ក្រ សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានយុវជនបក្សខេត្ត ក្រុមការងារបក្សខេត្ត ចំនួន ៦រូប ក្រុមការងារជនបង្គោល ចំនួន១១រូប អចិន្រ្តៃយ៍ស្រុក ចំនួន ២១រូប ប្រធានបក្សឃុំចំនួន ១០រូប ព្រមទាំងសមាជិកបក្សផ្សេងៗទៀត។

ថ្លែងក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានផ្តាំផ្ញើការសួរសុខទុក្ខពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល សូមឱ្យក្រុមការងារគ្រប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីបម្រើការងារ និងដោះស្រាយរាល់បញ្ហានានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ព្រោះគណបក្សប្រជាជនកម្ពុជា ប្រសូត្រឡើងពីប្រជាជន និងធ្វើដើម្បីប្រជាជន។

ក្រោមការដឹកនាំរបស់ ឯកឧត្ដមបណ្ឌិត ម៉ឹង មករា និងការចង្អុលបង្ហាញដោយផ្ទាល់ពី ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារបានរួមចំណែកយ៉ាងច្រើន ក្នុងការជួយដល់កិច្ចការមនុស្សធម៌មានដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋ រួមមាន ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹកប្រលាយទឹក ស្រះទឹក ការដាំកូនឈើលម្អអមសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ ពិសេសក្នុងវិបត្តិនៃជំងឺឆ្លង កូវីដ-១៩។

ជាមួយគ្នានោះដែរ ឯកឧត្ដមបណ្ឌិត ម៉ឹង មករា ក៏បាននាំមកជាមួយនូវអំណោយដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី រួមមាន៖ ថវិកាជូនប្រធានបក្សស្រុក ចំនួន ៥,០០០,០០០រៀល, ថវិកាជូនប្រធានយុវជនស្រុក ចំនួន ៥,០០០,០០០រៀល និងថវិកាជូនយុវជនចំនួន ១៨៥នាក់ ក្នុងមួយនាក់ៗទទួលបាន មួក អាវយឺត ក្រមា រួមជាមួយថវិការ ៥០,០០០រៀល៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner