អប្សរាព្រឹកនេះ ២៣ ធ្នូ ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

L1      ព្រឹកនេះ សម្តេចតេជោ ហ៊ុនសែន នឹងអញ្ជើញសម្ពោធ អគាររដ្ឋបាល នៃអគ្គនាយកដ្ឋាន គយ និង រដ្ឋាករកម្ពុជា កម្ពស់១២០ម៉ែត្រ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត អាន លោក វណ្ណលុក)

L2      ធនាគារជាតិនៃកម្ពុជា រៀបចំសន្និសីទ ម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំ លើកទី៨ ស្តីពី បញ្ហាប្រឈម និងគោលនយោបាយ អភិវឌ្ឍន៍សហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ៕ …ឃ្លីប… (រូបភាព វ៉េង លឹមហួត + អត្ថបទ អាន កាត់ត លោក វណ្ណលុក)

C6     រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានវាយតម្លៃខ្ពស់ ពីកិច្ចសហការគ្នារវាង(កម្ពុជា-វៀតណាម)លើ   វិស័យអភិវឌ្ឍធនធានមនុស្ស  ក្នុងជួរកងកម្លាំងនគរបាលក្នុងការប្រឆាំងបទល្មើសតាមព្រំដែននៃប្រទេសទាំងពីរ៕…អានផ្ទាល់ (ដោយ៖អ៊ិត រ៉ាវុធ)

SB1   លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ស្វាគមន៍ចំពោះ បេសកកម្មការទូតឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅកម្ពុជា និងបានស្នើឲ្យភាគីឥណ្ឌាជួយបណ្តុះបណ្តាលជំនាញអធិការកិច្ចដល់កម្ពុជា ៕…ឃ្លីប…

V2      គណៈកម្មការអន្តរក្រសួងអនុម័តរបាយការណ៍វឌ្ឍនភាពឆ្នាំ២០២០ នៃគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ នៅក្នុងកិច្ចប្រជុំលើកទី៦៕…អានផ្ទាល់

C1     ឯកឧត្តម វេង សាខុន ថ្លែងថា “គោលនយោបាយធនធានមនុស្ស” គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការពង្រឹងការគ្រប់គ្រងអង្គភាព និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកសិកម្ម ៕…អ្នកនាង រ័ត្ន ចរិយា…ឃ្លីប…រដ្ឋមន្ត្រី

C4     មៀនកម្ពុជាកាន់តែខិតជិតក្នុងការនាំចេញដោយផ្ទាល់ទៅទីផ្សារចិន ខណៈការចុះវាយតម្លៃហានីភ័យធ្វើឡើងនៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២២ ៕…អានផ្ទាល់ (ដោយ៖សេឌី)

វគ្គទី២៖

V1      ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម រួមដំណើរដោយ ឯកឧត្តម កុយ វិសុទ្ធ អញ្ជើញចុះត្រួតពិនិត្យ ផ្លូវខ្សែក្រវាត់ព្រំដែន ,ផ្លូវតភ្ជាប់,ផ្លូវមេ និងសំណងសិល្បៈការ្យតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម   និង កម្ពុជា-ឡាវ៕…អានផ្ទាល់

CH1   “សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី សកម្មភាពគាំទ្រការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងការបើកទទួលទេសចរណ៍អន្តរជាតិ”៕…អានផ្ទាល់

C2     សិក្ខាសាលា ផ្សព្វផ្សាយច្បាប់ ស្ដីពីសវនកម្ម និងស្ដង់ដារ សវនកម្មសាធារ តាមប្រព័ន្ធអនឡាញ (Zoom Meeting) ៕…អានផ្ទាល់ (ដោយ៖ឃិន គន្ធា)

C3     សិស្សនៅវិទ្យាល័យបន្ទាយឆ្មារ ទទួលបានការបណ្ដុះបណ្ដាលជំនាញខាងបច្ចេកទេសបន្ថែមជាមួយចំណេះដឹងទូទៅ ។ …លោក គៀន ច័ន្ទហ៊ីន …ឃ្លីប…-

BH4  អាកុលក្លែងក្លាយ និងទំនិញខូចគុណភាពជាច្រើន ត្រូវបាន ក.ប.ប ខេត្តត្បូងឃ្មុំ ដុតបំផ្លាញចោល ៕ …អានផ្ទាល់… (អត្ថបទ​ រូបភាព លោក លី ពៅ)

BH3  អភិបាលខេត្តរតនគិរី ចុះសួរសុខទុក្ខកងកម្លាំងឈរជើង នៅតាមខ្សែបន្ទាត់ ព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកអណ្តូងមាស ៕ …អានផ្ទាល់… (អត្ថបទ​ រូបភាព លោក គតិ យុត្ត)

N09    ឯកឧត្តម សៅ សារឿន ចុះសួរសុខទុក្ខអ្នកជម្ងឺដែលសម្រាកព្យាបាននៅមណ្ឌលសុខភាពវ៉ារិន៕

…ឃ្លីប…

BH1  រដ្ឋបាលខេត្តសៀមរាប គ្រោងរៀបចំព្រឹត្តិការណ៍ ឆ្លងឆ្នាំសកល នៅសហគមន៍ព្រៃឈើ ចង្ក្រានរយ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក​ស៊ាន សុផាត + កាត់ត អាន​ លោក ប៊ុនហុក)

BH2  ក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា បើកសវនកម្មផ្ទៃក្នុង លើប្រព័ន្ធគ្រប់គ្រង បរិស្ថាន-អង្គរ ៕        …ឃ្លីប… (អត្ថបទ រូបភាព លោក ស៊ាន សុផាត + កាត់ត អាន លោក ប៊ុនហុក)

C5     ឯកឧត្តម សោម ស៊ុន អញ្ជើញត្រួតពិនិត្យការសាងសង់ទីស្នាក់ការគណបក្សឃុំ បន្ទាយស្ទោង។ …លោក ប៊ុន រដ្ឋា …ឃ្លីប…

វគ្គទី៣៖ ព្រឹត្តិការណ៍អន្តរជាតិ

G3     លោក​ពូទីន​និយាយ​ថា​រុស្សី​ «គ្មាន​កន្លែង​ដើម្បី​ដក​ថយ​» ហើយ​ចោទ​ប្រកាន់​លោក​ខាង​លិច​ថា​បាន​បង្ក​ភាព​តានតឹង៕…អានផ្ទាល់

G4     អាមេរិក​អនុម័ត​ការ​លក់​មីស៊ីល​ប្រឆាំង​រថក្រោះ​ទៅ​​លីទុយអានី​ ខណៈ​ភាព​តានតឹង​កំពុង​បន្ត​នឹង​​រុស្សី៕…អានផ្ទាល់

G1     ជប៉ុន​នឹង​បង្កើន​ការ​ចំណាយជាង​​ ៦៥០លាន​ដុល្លារ​ ដើម្បី​ទ្រទ្រង់​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​​ប្រទេស​ខ្លួន៕…អានផ្ទាល់

G2     ទីក្រុង​ Xi’an នៅ​ចិន​ធ្វើ​តេស្ត​ពលរដ្ឋ​រាប់​លាន​នាក់​ ក្រោយ​ពេល​ករណី​ថ្មីនៃ​កូវីដ-១៩កើនឡើង៕…អានផ្ទាល់

G5     អាមេរិក​ទិញឧបករណ៍ធ្វើតេ​ស្តកូវីដ ៥០០​ លាន​ឧបករណ៍​ ដើម្បី​ដោះ​ស្រា​យ​បញ្ហា​ឆ្លង​​កើ​នឡើង៕…អានផ្ទាល់

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

R117 គឺម កែវសុជាតិ ពីក្មេងស្រីនៅជនបទរហូតដល់តស៊ូជាសិល្បករផ្នែកគំនូរ។ MC: បើទោះបីជាបច្ចុប្បន្ន ជាសម័យជឿនលឿនទៅហើយក្តី ប៉ុន្តែក្មេងស្រីនៅតាមជនបទមួយ ចំនួន នៅជួបប្រទះបញ្ហាជាច្រើន ដើម្បីបំពេញក្តីស្រមៃនាថ្ងៃអនាគតរបស់ខ្លួន។ អ្នកខ្លះតស៊ូបាន​សម្រេច ហើយមួយចំនួនទៀតក៏បានបោះបង់ក្តីស្រមៃរបស់ខ្លួន។ នៅថ្ងៃនេះយើងសូមនាំ​លោក​អ្នកទៅស្គាល់យុវតីមួយរូប ដែលជាសិល្បករផ្នែកគំនូរ ដែលបានតស៊ូបំពេញក្តីស្រមៃ​របស់ខ្លួន​រហូតបានក្លាយជាការពិត។ ជាបន្តសូមទស្សនាបទយកការណ៍​​ដែលរៀបចំដោយលោក រៀម ចំរើន។…ឃ្លីប…

– ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១អានផ្ទាល់…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner