Positive Cambodia Ep37: ប្រទេសកម្ពុជា បានទទួលសិទ្ធពីប្រទេសចិនដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩

នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ​បាន​ប្រកាស​ថា កម្ពុជា​ទ​ទូល​បាន​សិទ្ធិ​ពី​ប្រទេស​ចិន ដើម្បី​ផលិត​វ៉ា់ក់សាំង​បង្ការ​កូ​វី​ដ​-១៩ ជា​ផលិតផល​ចុង​ក្រោយ​នៅ​កម្ពុជា។ ក្រោម​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន​នៅ​កម្ពុជា និង​ក្រុមហ៊ុន​ចិន និង​មានការ​គាំទ្រ​រវាង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ចិន ទីបំផុត​កម្ពុជា​អាច​ផលិត​វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់​នៅ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជាហើយ ។

សម្តេច ​តេ​ជោ បាន​បញ្ជាក់​ថា យើង​បាន​ទទួល​សិទ្ធិ ដោយ​ចុះហត្ថលេខា​រវាងក្រុមហ៊ុន និង​ក្រុមហ៊ុន និង​មានការ​គាំទ្រ​ពី​រដ្ឋាភិបាល​ប្រទេស​នៃ​ប្រទេស​ទាំង​ពីរ ។ យើង​បាន​ទទួល​សិទ្ធិ​ក្នុង​ការ​ផលិត​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​យើង​តែ​ម្តង ដែល​អាច​ផ្តល់​លទ្ធភាពឱ្យ​យើង​អាច​ទិញ​យក​វ៉ាក់សាំង ដែល​ផលិត​ជា​ផលិតផល​សម្រេច​ជា​វ៉ាក់សាំង​យក​មក​ប្រើប្រាស់ក្នុងស្រុក​របស់​យើង និង​អាច​នាំ​ចេញ​ដោយ​ក្រុមហ៊ុន ទៅ​ក្រៅប្រទេស​» ។ 

ប្រមុខ​ដឹកនាំ​ប្រទេស​បាន​បន្ត​ថា «​ព្រោះ​យើង​អត់​ដឹង​ថា ពេល​ណា​ត្រូវ​ចប់​ទេ បានជា​ស្វះស្វែង មិន​ត្រឹមតែ​ដើរ​រក​ទិញ​ទេ យើង​ស្នើ​សុំ​ឱ្យ​មានការ​ចែករំលែក​ពី​មិត្ត​ចិន ចំពោះ​ការ​ផលិត​វ៉ាក់សាំង​ទៅ​ជា​ផលិតផល​សម្រេច​»។យ៉ាងណាមិញ​សម្តេច​បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បន្ត​ប្រុង​ប្រយ័ត្ន​និង​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វី​ដ​-១៩ បើ​ទោះបីជា​អត្រា​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ នៅ​កម្ពុជា​រក​ឃើញ​មានការ​ធ្លាក់​ចុះ​ច្រើន​ជា​បន្តបន្ទាប់​។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី ១ ខែធ្នូ កម្ពុជា ឃើញ​ករណី​ថ្មី​២៣​នាក់​ទៀត​តាម PCR និង​ស្លាប់​តែ ៥ នាក់​តែ​ប៉ុណ្ណោះ ។ ក៏​ប៉ុន្តែ​នៅ​វៀតណាម និង​ថៃ​វិញ អត្រា​នៃ​ការ​ឆ្លង​និង​ស្លាប់​ហាក់​មាន​ចំនួន​កើនឡើង​វិញ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner