អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៨១លាន៨២ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៤២ម៉ឺននាក់ និងជាសះស្បើយ២៥០លាន៩៦ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៨១លាន៨២ម៉ឺន៣ពាន់១៤៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៤២ម៉ឺន២ពាន់៥៦៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៥០លាន៩៦ម៉ឺន៣ពាន់៤៥៩នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៥៣លាន៧៣ម៉ឺន៧ពាន់៦៨៩នាក់ ស្លាប់ចំនួន៨៣ម៉ឺន៩ពាន់៤២៩នាក់ និងជាសះស្បើយចំនួន៤១លាន១៩ម៉ឺន៧ពាន់៧៣៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៧៩ម៉ឺន៩ពាន់២៤១នាក់ ស្លាប់៤៨ម៉ឺន១៨នាក់ និងជាសះស្បើយ៣៤លាន២៣ម៉ឺន៧ពាន់៤៩៥នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន២៤ម៉ឺន៦ពាន់២៧៦នាក់ ស្លាប់ចំនួន៦១ម៉ឺន៨ពាន់៥៧៥នាក់ និងជាសះស្បើយ២១លាន៤១ម៉ឺន៤ពាន់៣១៨នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner