មូលនិធិគន្ធបុប្ផាកម្ពុជាបានទទួលថវិកាបរិច្ចាគពីសប្បុរសជនចំនួន ២៤ម៉ឺនដុល្លារនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជាដែលបណ្តាញព័ត៌មានទើបបានទទួលនៅថ្ងៃនេះសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២១ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ១៨ម៉ឺន២ ពាន់៥៥១ដុល្លារអាមេរិក និង ២៤៦ ០២៦ ៩០០រៀល (ប្រហែល៦ម៉ឺនដុល្លារ) ពីសប្បុរសជនសរុប ១ម៉ឺន១ពាន់៥៦ រូប ដែលរួមមានសមាជិកកិត្តិយស៦រូប, សមាជិកគាំទ្រ ៨ពាន់ ៧៩ រូប និងសប្បុរសជនផ្សេងៗ២ពាន់៩៧១រូប។

ក្នុងស្មារតីខ្មែរជួយខ្មែរនិងដើម្បីរួមគ្នាបន្តរក្សានិរន្តរភាពនៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យគំរូមួយ បានចូលរួមសកម្មភាពយ៉ាងសកម្ម ក្នុងការកាត់បន្ថយអត្រាមរណៈភាពមាតា ទារក និងកុមារនៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមលើកទឹកចិត្តដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឱ្យបន្តចូលរួមបរិច្ចាគផងដែរ។

។។។។

ads banner