កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​លើក​ទី​២ សម្រាប់​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធនៅ​ឆ្នាំ​២០២២

​ភ្នំពេញ​៖​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ សម្រាប់​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ឆ្នាំ​២០២២ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​លើក​ទី​២​សម្រាប់​រៀបចំ​កិច្ច ប្រជុំ​កំពូល​អាស៊ាន​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ឆ្នាំ​២០២២​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ដើម្បី​ពិនិត្យ​អំពី​វឌ្ឍនភាព​ការងារ​នៃ​ការត្រៀម​ធ្វើជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ និង​ការងារ​ត្រៀម​សម្រាប់​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ។​

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​លើក​ទី​២​សម្រាប់​រៀបចំ​កិច្ច ប្រជុំ​កំពូល​អាស៊ាន​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ឆ្នាំ​២០២២​

​ក្នុង​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១ បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​បញ្ហា​មួយចំនួន​រួមមាន​៖ ខ្លឹមសារ ភ័ស្តុភារ ពិធីការ សន្តិសុខ ពត៌មាន ហិរញ្ញវត្ថុ ព្រឹត្តិការណ៍​អម និង​ការគ្រប់គ្រង​ជំងឺ​កូ​វីដ​១៩​ជាដើម​។

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បញ្ជាក់ថា ការងារ​ទាំងអស់នេះ​តម្រូវឱ្យមាន​ការទទួល​ខុសត្រូវ​ខ្ពស់​ក្នុងនាម​ជា​ប្រធាន អាស៊ាន​ឆ្នាំ​២០២២ និង​ដើម្បី​កិត្តិយស​ជាតិ​ទាំងមូល​៕ ដោយ​: ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner