អយ្យការចោទអ្នករៀបចំបាតុកម្ម៩នាក់បទញុះ ញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (Video Inside)

អយ្យការនៃសាលាដំបូងរាជធានី បានសម្រេចចោទប្រកាន់លើមនុស្ស៩នាក់ដែលបានរៀបចំធ្វើបាតុកម្មនៅមុខ ក្រុមហ៊ុនណាហ្គាវើល។

យោងតាមមន្ត្រីអាជ្ញាធរ មនុស្សទាំង៩នាក់ដែលរួមមានប្រធានសហជីពឈ្មោះឈឹម ស៊ី ថរ នោះ ត្រូវគេចោទថាបានរៀបចំធ្វើបាតុកម្ម ខុសច្បាប់នៅមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដោយបំផុស ក្រុម អតីតបុគ្គលិករបស់ក្រុមហ៊ុនដែលត្រូវបាន បណ្តេញចេញនោះ ឱ្យធ្វើសកម្មភាពបង្កចលាចលដល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនិងអាច​បង្កឱ្យ មានអសន្តិសុខសង្គម។

មនុស្សទាំង៩នាក់នោះរួមមានស្ត្រី៧នាក់និងបុរស២នាក់ ប៉ុន្តែក្នុងចំណោមមនុស្សទាំង ៩នាក់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនចំនួន៦នាក់, ចំណែក៣នាក់ទៀត ត្រូវបានរត់គេចខ្លួនកាលពីថ្ងៃទី៣១ធ្នូឆ្នាំ២០២១។ មនុស្សទាំង៩នាក់ ត្រូវបានអយ្យការតុលាការកាលពីថ្ងៃទី២ធ្នូ បានចោទប្រកាន់ពីបទញុះ ញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិ សុខសង្គម យោងតាមមាត្រា៤៩៤និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner