អំពើហិង្សាជាច្រើនបន្តបន្ទាប់គ្នាបានផ្ទុះឡើង ក្នុងការតវ៉ាប្រឆាំងនឹងវិធានការរឹតត្បឹត ដើម្បីការពារជំងឺរាតត្បាតក្នុងប្រទេសអាល្លឺម៉ង់

អត្ថបទដោយ៖
AMS OneMinute

ឧបទ្ទវហេតុមួយបានកើតឡើងកាលពីថ្ងៃទី៣ មករា នៅឯក្រុង Lichtenstein នៅពេលដែលក្រុមកងកម្លាំងសន្ដិសុខ ព្យាយាមទាញមនុស្សប្រហែល ៦០នាក់ចេញពីការហែក្បួន ដើម្បីពិនិត្យអត្តសញ្ញាណ។

បាតុករជាច្រើននាក់បានវាយក្រុមកងកម្លាំងសន្ដិសុខ និងបាញ់ថ្នាំគីមី ហើយបាតុករម្នាក់ ព្យាយាមរឹបអូសអាវុធរបស់កងកម្លាំងសន្ដិសុខ ខណៈដែលកងកម្លាំងសន្ដិសុខម្នាក់បានរងរបួស ដោយសារអ្នកតវ៉ាម្នាក់ខាំ។

ការតវ៉ាបាននេះបានធ្វើឡើង មុនកិច្ចប្រជុំនៃក្រុមអ្នកជំនាញជំងឺរាតត្បាតរបស់អាល្លឺម៉ង់កាលពីថ្ងៃទី៤ មករា ដែលគេរំពឹងថា កិច្ចប្រជុំនេះនឹងរៀបចំជាសំណើថ្មីទៅរដ្ឋាភិបាល សម្រាប់ការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃវីរុស។

ប្រភព៖ AP News

ads banner