គិតត្រឹមព្រឹកថ្ងៃទី០៨ ខែមករា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៥.១លាននាក់ ស្លាប់ជាង ៣០.៦ម៉ឺននាក់

អត្ថបទដោយ៖
Kien Sereyvuth

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៥,១៣៧,៣២៦នាក់ហើយ ដែលកើនឡើងជាង ៥ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៦,៩៧១នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦៥,១៨៧នាក់ (ស្លាប់ ១៤៤,១២១នាក់)
  • ហ្វីលីពីន ឆ្លងចំនួន ២,៩១០,៦៦៤នាក់ (ស្លាប់ ៥១,៨៧១នាក់)
  • ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧៨០,០៨០នាក់ (ស្លាប់ ៣១,៦៤៤នាក់)
  • ថៃ ឆ្លងចំនួន ២,២៥២,៧៧៦នាក់ (ស្លាប់ ២១,៧៩៩នាក់)
  • វៀតណាម ឆ្លងចំនួន ១,៨៥៩,៨៤១នាក់ (ស្លាប់ ៣៣,៨៧៧នាក់)
  • មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣១,៨០១នាក់ (ស្លាប់ ១៩,២៨៨នាក់)
  • សិង្ហបុរី ឆ្លងចំនួន ២៨៣,៩៩១នាក់ (ស្លាប់ ៨៣៧នាក់)
  • កម្ពុជា ឆ្លងចំនួន ១២០,៥៦៤នាក់ (ស្លាប់ ៣,០១៥នាក់)
  • ទ្បាវ ឆ្លងចំនួន ១១៦,៨៩០នាក់ (ស្លាប់ ៤២១នាក់)
  • ព្រុយណេ ឆ្លងចំនួន ១៥,៥៣២នាក់ (ស្លាប់៩៨នាក់)៕
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner