ក្រសួងសុខាភិបាល ប្រកាសថា ៤ថ្ងៃជាប់គ្នាហើយ កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ ខណៈថ្ងៃនេះអ្នកឆ្លងថ្មីរកឃើញ ២៧នាក់ (ជាករណីនាំចូល ប្រភេទអូមីក្រុងទាំងអស់), ជាសះស្បើយ ១២នាក់
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃនេះមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩នោះទេ, រយៈពេល៤ថ្ងៃជាប់គ្នាហើយ ចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២មក កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន២៧នាក់ (ជាករណីនាំចូលប្រភេទអូមីក្រុងទាំងអស់), អ្នកជំងឺចំនួន១២នាក់ជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០,៥៩១នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,០០៣នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕
