៧ មករា ស្មារតីនៃការរួបរួមជាតិ

អត្ថបទដោយ៖
AMS OneMinute

៧ មករា ២០២២ គឺជាខួបលើកទី៤៣ នៃថ្ងៃបិទបញ្ចប់របបខ្មៅងងឹត ដែលបានសម្លាប់ប្រជាជនកម្ពុជាជាង៣លាននាក់។ ជនរួមជាតិខ្មែរគ្រប់មជ្ឈដ្ឋានដឹងគុណជានិច្ចនូវស្មារតី ៧ មករា ដែលបានបើកច្រកទៅរកការឯកភាពផ្ទៃក្នុងទាំងស្រុង និងសន្តិភាពពេញលេញដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។

៧ មករា ២០២២ ក៏បានបង្កើតនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ថ្មីមួយទៀតគឺ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខអាស៊ាន បានទៅបំពេញទស្សនកិច្ចនៅប្រទេសភូមា។ ជាលទ្ធផល រដ្ឋាភិបាលភូមាបានប្រកាសបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់រហូតដល់ចុងឆ្នាំ២០២២ និងអំពាវនាវឱ្យបញ្ឈប់អំពើហិង្សាពីគ្រប់ភាគីពាក់ព័ន្ធ។ នេះជាការបើកច្រកឈានទៅរកការបង្រួបបង្រួមជាតិភូមាតាមលំនាំស្មារតីបង្រួបបង្រួមជាតិ ៧ មករា និងនយោបាយឈ្នះ-ឈ្នះ ចែករំលែកដោយសម្តេចតេជោ។

សរុបមក ស្មារតី ៧ មករា បានបើកច្រកឱ្យកម្ពុជាមានឯកភាពផ្ទៃក្នុងទាំងស្រុង និងសន្តិភាពពេញលេញ ហើយស្មារតី ៧ មករា ក៏បានជួយបើកផ្លូវជូនមេដឹកនាំភូមាគ្រប់ភាគីចូលមកកាន់តុសន្ទនាស្វែងរកការឯកភាពជាតិ ការអភិវឌ្ឍក្នុងប្រទេស និងសុខសន្តិភាពក្នុងតំបន់។

✍🏽-អត្ថកវី

ads banner