ឯកឧត្ដម រដ្ឋមន្ត្រី វង សូត : ជាបក្ខជនរបស់ CPP ត្រូវ ពង្រឹងសមត្ថភាព ចំណេះដឹង និងមានបទពិសោធន៍ ក្នុងការចុះបំរើប្រជាពលរដ្ឋដល់មូលដ្ឋាន

ត្បូងឃ្មុំ ៖ ឯកឧត្ដម រដ្ឋមន្ត្រី វង សូត បានមានប្រសាសន៍ ថា ៖ ជាបក្ខជនឈរឈ្មោះតំណាងCPP នៅមូលដ្ឋានឃុំនីមួយៗ ត្រូវ ខិតខំ ប្រឹងប្រែង ពង្រឹង សមត្ថភាព ចំណេះ ដឹង តាមគោលដៅ របស់គណ បក្សប្រជាជនកម្ពុជា ដែលបានដាក់ជូន ក្នុងការចូលរួមគាំទ្រ បំរេីប្រជាជន តាមមូលដ្ឋាន ឲ្យល្អប្រសេីរ។

ការថ្លែងបែបនេះ ធ្វើឡើងនាព្រឹក ថ្ងៃទី 0៨ ខែមករា ឆ្នាំ ២០២២ ក្រោអធិបតីភាព ឯកឧត្ដម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង អញ្ជើញ សន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ ២០១៧-២០២២ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំអាណត្តិទី៥ ឆ្នាំ ២០២២-២០២៧ របស់គណៈកម្មាធិការបក្សមូលដ្ឋានឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម វង សូត បានជម្រុញដល់មន្ត្រីគណបក្សប្រជាកម្ពុជាទាំងអសត្រូវថែរក្សានូវសមិទ្ធផលនានាដែលបានកេីតចេញពីស្នាដៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបន្តរួមគ្នា អភិវឌ្ឍន៍ បន្ថែមទៀត ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ទន្ទឹមនឹងនេះដែរ ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា គឺរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាជនជានិច្ច ទោះបីកាលៈទេសៈណាក៏ដោយ ពោលគឺធ្វេីយ៉ាងណា លេីកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសេីរឡេីង ។

ឯកឧត្ដម ប្រធាន ក៍បានលេីកទឹកចិត្តដល់ សកម្មជន បក្ស ទាំងអស់ ត្រូវមាន សមត្ថភាព ចំណេះ ដឹង និងសាមគ្គី ភាព គ្នា ដេីម្បីឈានទៅយកជ័យលាភី សម្រាប់ការបោះឆ្នោតនៅពេលខាងមុខនេះ ។

ជាចុងបញ្ចប់ នៃសន្និបាត ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវ ដល់មន្ត្រី CPPទាំងអស់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ -១៩ ព្រោះថាកូវីដមិនភ្លេចយេីងទេ ដោយត្រូវបន្តអនុវត្តន៍បីកុំ និងបីការពារ និងត្រូវរៀនរស់តាមគន្លងថ្មី ហេីយជាពិសេសនោះត្រូវរួមគ្នាអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសេីរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner