ស្លាប់ម្នាក់របួស ៥នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកចិត្របុរី

ក្រចេះ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ចំណែក ៥នាក់ផ្សេងទៀតរងរបួសធ្ងន់ត្រូវបានគេបញ្ជូនតាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ហេតុការនេះកើតឡើងលើផ្លូវជាតិលេខ៧A ចំណុចជិតស្ពានកាំពី ស្ថិតនៅក្នុងឃុំចង្ក្រង់ ស្រុកចិត្របុរីខេត្តក្រចេះ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុគេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកបរក្នុងល្បឿនលឿនពីខាងខេត្តស្ទឹងត្រែងចូលមកខេត្តក្រចេះលុះមក ដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោងក៏បានរេចង្កូតជ្រុលទៅបុកនឹងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សរ មួយគ្រឿងទៀតបណ្ដាលឲ្យរថយន្តរងការ ខូចខាតខ្ទេចមួយកំណាត់មុខ ។

បន្ទាប់ពីកើតហេតុមន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ និងធ្វើការវាស់វែង ។ ប្រភពពីមន្ត្រីនគរបាលចរាច រណ៍ផ្លូវគោកនៃអធិការដ្ឋានគរបាលស្រុកចិត្របុរីបានឲ្យដឹងថាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះក៏បានបង្កឲ្យមនុស្សចំនួន ៥នាក់រងរបួសធ្ងន់និងម្នាក់បានស្លាប់ ។

ដោយឡែកចំពោះវត្ថុតាងរថយន្តទាំង២ សមត្ថកិច្ចកំពុងតែសម្របសម្រួលនឹងនាំយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកចិត្របុរីដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ ម៉េង គាង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner