អាគារសិក្សាចាស់រុះរើចេញ និងកសាងថ្មីអំណោយរបស់សម្តេច ស ខេង និងលោកជំទាវត្រូវបានប្រធានក្រុមការងារខេត្តបាត់ដំបង រៀបចំធ្វើពីធីសែនព្រេន

ប្រតិបត្តិតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបងប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង នារសៀលថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ ក្រុមការងារក្រឡាហោមមនុស្សធម៌បាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសែនព្រេន សុំរុះរើអគារសិក្សាចាស់ ដើម្បីសាងសង់អគារថ្មីជាអំណោយសម្តេចក្រឡាហោមនិងលោកជំទាវក្នុងសាលាបថមសិក្សាបញ្ញា ឃុំកំពង់ព្រះស្រុកសង្កែ ។

នៅក្នុងឱកាសនោះដែរក្រុមការងារក្រឡាហោមមនុស្សធម៌បាត់ដំបង ដែលដឹកនាំដោយ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ គឺមានឯកសណ្ឋាននិងគ្រឿងឧបភោគបរិភោគ ចែកជូនដល់ប្រជាការពារឃុំចំនួន៧០នាក់។

ជាមួយគ្នាឯកឧត្តម ខាន់ ម៉ាណេរក៏បានជួបសំណេះសំណាលជាមួយគ្រូបង្រៀន ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ អង្គភាពនានានិង កម្មករសាងសង់សាលា និងផ្តល់អំណោយសម្តេចក្រឡាហោមនិងលោកជំទាវផងដែរ ៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner