ហេតុការណ៍ផ្ទុះឧស្ម័នក្នុងរោងចក្រនៅស៊ូដង់ បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសប្រមាណជាង១៥០នាក់

ស៊ូដង់៖ មនុស្ស២២នាក់បានបាត់បង់ជីវិត និង១៣០នាក់ទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះធុងហ្គាសក្នុងរោងចក្រសេរ៉ាមិចមួយកន្លែងនៅរដ្ឋធានី ខាទុំ កាលពីថ្ងៃពុធម្សិលមិញ នេះបើតាមប្រភពពីរដ្ឋាភិបាលស៊ូដង់ ។

ទន្ទឹមគ្នា ក្រុមគ្រួពេទ្យក្នុងតំបន់បានបញ្ជាក់ថា អ្នកស្លាប់ និងរបួស រួមមាននិយោជិកដែលមានសញ្ជាតិខុសៗគ្នា ក្នុងនោះមានខ្លះមកពីអាស៊ី ខណៈអ្នករងរបួសបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរដ្ឋធានី ហើយបើតាមមន្រ្តីប៉ូលីសក្នុងតំបន់ អ្នកខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

ជុំវិញបញ្ហានេះដែរ រដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍មួយថា រោងចក្រខាងលើត្រូវបានអគ្គិភ័យឆេះបំផ្លាញទំាងស្រុង ហើយនឹងបានធ្វើការអំពាវនាវឱ្យពល រដ្ឋបរិច្ចាគឈាម ដើម្បីព្យាបាលអ្នករងរបួសផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner