មេរោគអេដស៍នៅតែជាក្តីកង្វល់ខ្លាំង នៅប្រទេសវៀតណាម
អត្ថបទដោយ៖
Kien Sereyvuth
ជំងឺអេដស៍នៅតែជាបញ្ហាសុខភាពសាធារណដ៏ខ្លាំង នៅប្រទេសវៀតណាម ស្របពេលដែលមានការរកឃើញករណីឆ្លងថ្មីជិត១ម៉ឺននាក់ ហើយមនុស្ស២០០០នាក់បានស្លាប់ដោយសារជំងឺអេដសន៍ ជារៀងរាល់ឆ្នាំ នេះគឺជាអ្វីដែលត្រូវបានលើកឡើង ក្នុងសន្និសីទមួយស្តីពីការព្យាបាលជំងឺអេដសន៍២០ឆ្នាំនៅប្រទេសវៀតណាម នាទីក្រុងហាណូយ កាលពីថ្ងៃពុធម្សិលម្សិលមិញ។
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម Trương Quốc Cường បាននិយាយ នាឱកាសនោះថា នេះគឺជាគ្រោះថ្នាក់ដែលមិនអាចវាស់វែងបានដែលមិនត្រឹមតែជះឥទ្ធិពលដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាស្ថេរភាពនៃសង្គមផងដែរ។
លោកបន្ថែមទៀតថា វៀតណាមនៅតែប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនក្នុងការបញ្ចប់ការរីករាលដាលនៃជំងឺអេដស៍នៅឆ្នាំ ២០៣០ ដោយសារតែការយល់ដឹងរបស់ប្រជាជនអំពីអត្ថប្រយោជន៍ និងប្រសិទ្ធភាពនៃការព្យាបាល ARV នៅមានកម្រិតហើយការមាក់ងាយនៅតែជាឧបសគ្គចំបងក្នុងការទទួលបានការព្យាបាលទាន់ពេលវេលា៕ធ.ដ