នាយករដ្ឋមន្ត្រីថៃជំរុញឲ្យពលរដ្ឋចាយប្រាក់ដុល្លារ
នាយករដ្ឋមន្ត្រីថៃបាននិយាយថ្មីៗនេះថា ពលរដ្ឋថៃទាំងអស់គួរតែចាប់ផ្ដើមគិតគូរចាយប្រាក់ដុល្លារអាម៉េរិក ដើម្បីជួយធ្វើឲ្យលុយបាតធ្លាក់ចុះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ត្រូវបានសារព័ត៌មានបាងកកប៉ុស្តិ៍ផ្សព្វផ្សាយ កាលពីដើមសប្តាហ៍លោកប្រាយុទ្ធ ចាន់អូចា ឲ្យដឹងថា ប្រជាពលរដ្ឋត្រូវតែគិតគូរពីរបៀបចាយលុយដុល្លារ តាមមធ្យោបាយជាច្រើនដើម្បីជួយឲ្យលុយបាតធ្លាក់ចុះ ហើយស្ថាប័នឯកជន ក៏ត្រូវមានចំណែកជួយដំណើរការនេះផងដែរ។
លោកប្រាយុទ្ធបន្ថែមថា ចរន្ដលំហូរចូលមូលធន និងទុនបម្រុងបរទេសខ្ពស់ សុទ្ធតែជាកត្ដាដែលបណ្ដាលឲ្យលុយបាតកើនឡើង។
ក្រុមសេដ្ឋវិទូ បាននិយាយថាការថ្លែងការណ៍នៅទីក្រុងបាងកកដូចនេះ អាចជាការបញ្ជាក់ម្តងទៀតនូវការអំពាវនាវរបស់រដ្ឋាភិបាលមុនៗ សម្រាប់ការនាំចូលកាន់តែច្រើន ដែលតម្រូវឱ្យប្តូរប្រាក់បាតដើម្បីចំណាយជាប្រាក់ដុល្លារ។ ប្រភពដដែលបន្ថែមថា លោកនាយករដ្ឋមន្ត្រី ចង់ឲ្យប្រជាជននាំចូល និងវិនិយោគបន្ថែមទៀត៕ធ.ដ