អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់៣៤៣លាន៥ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៥៩ម៉ឺននាក់ និងជាសះស្បើយ២៧៦លាន៣៥ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣៤៣លាន៥ម៉ឺន៧ពាន់៦៤០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៥៩ម៉ឺន៣ពាន់២៥៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៧៦លាន៣៥ម៉ឺន៧ពាន់៩៤នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៧០លាន៥៤ម៉ឺន៤ពាន់៨៦២នាក់ ស្លាប់ចំនួន៨៨ម៉ឺន៣ពាន់៩០៣នាក់ និងជាសះស្បើយចំនួន៤៤លាន៤ម៉ឺន៧ពាន់៧៩៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៨លាន៥៦ម៉ឺន៣ពាន់៦៣២នាក់ ស្លាប់៤៨ម៉ឺន៨ពាន់៤២២នាក់ និងជាសះស្បើយ៣៦លាន៤ម៉ឺន៧ពាន់៨២៣នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២៣លាន៥៨ម៉ឺន៨ពាន់៣ពាន់៩២១នាក់ ស្លាប់ចំនួន៦២ម៉ឺន២ពាន់២៥១នាក់ និងជាសះស្បើយ២១លាន៨៥ម៉ឺន១ពាន់៩២២នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner