ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកនឹងរថយន្ត បណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ នៅក្នុងក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២វេលាម៉ោង 0៧:៤0 នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ 88 87ត្រង់ចំណុចផ្លូវបំបែកចូលយ៉ូ យ៉កស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងរវាងរថយន្តម៉ាកទីតាន់ពណ៌ខៀវពាក់ស្លាកលេខកំពង់ឆ្នាំង 3 A 00.86 ។

អ្នកបើកបរឈ្មោះភ័ក្រ ភេទប្រុសអាយុ 25 ឆ្នាំមុខរបរអ្នកបើកបររថយន្តរស់នៅភូមិទ្រាឃុំស្រែថ្មីស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងបើកបរពីជើងទៅត្បូងហើយ បត់ឆ្វេងនិងម៉ូតូម៉ាកស្តុបពី ពណ៌ខ្មៅលាយលឿងក្រហម ពាក់ស្លាកលេខភ្នំពេញ1BC 28.42 អ្នកបើកបរឈ្មោះ កែវ សុវណ្ណភេទប្រុសអាយុ 35 ឆ្នាំមុខរបរនៅផ្ទះរស់នៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំងក្រុងខេត្តកំពង់ឆ្នាំង បើកបរពីជើងទៅត្បូង អត់ពាក់មួកសុវត្ថិភាព រងរបួសធ្ងន់។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះនេះបើយោងតាមការបញ្ជាក់ពី សមត្ថកិច្ចនគរបាលចរាចរណ៍ ក្រុងកំពង់ឆ្នាំងបានឲ្យដឹងថារថយន្តនិងម៉ូតូ 2 គ្រឿងខាងលើនេះបើកបរស្របទិសគ្នាបានបុកនឹងរថយន្តបើកឆ្លងផ្លូវបត់ឆ្វេងផុតគំនួស ក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្ន បណ្ដាលឲ្យ រងគ្រោះ ថ្នាក់តែម្តង។

ក្រោយពេលកើតហេតុត្រូវបានកម្លាំងសមត្ថកិច្ចចរាចរក្រុងកំពង់ឆ្នាំងចុះធ្វើការវាស់វែងនិងបញ្ជូនជនរងគ្រោះតាមរថយន្ដសាមុយទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ ។

ចំណែករថយន្តនិងម៉ូតូទាំង 2គ្រឿងខាងលើបានយកទៅរក្សាទុកនៅអធិការនគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំធ្វើការដោះស្រាយ តាមនីតិវិធីនៅពេលក្រោយ ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner