ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជាមានការបារម្ភយ៉ាងខ្លាំងជុំវិញអំពើហិង្សាដែលបន្តកើតមាននៅមីយ៉ាន់ម៉ា ហើយសម្តេចតេជោបានស្នើ៤ចំណុច

អត្ថបទដោយ៖
AMS OneMinute

១. កិច្ចខិតខំប្រឹងប្រែងរួមគ្នាជាបន្តដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច គួរតែនៅជាអាទិភាព

២. ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធមីយ៉ាន់ម៉ាជួយសម្របសម្រួលដល់ដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានឱ្យបានឆាប់

៣. គ្រប់ភាគីទាំងអស់នៅមីយ៉ាន់ម៉ា គួរតែអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងបង្កើតកិច្ចសន្ទនាមួយ សម្រាប់ដំណោះស្រាយប្រកបដោយសន្តិវិធី

៤. ស្នើឱ្យមានកិច្ចសហប្រតិបត្តិការពេញលេញក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីនាំយកជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា

សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំយោធាភូមា បានឯកភាពបន្តការពិភាក្សាដោយស្មោះត្រង់លើបញ្ហានានាដែលជាប្រយោជន៍ទៅវិញទៅមក៕

២៦ មករា ២០២២

ads banner