រដ្ឋាភិបាលហុងកុងប្រកាសថ្កោលទោសយ៉ាងខ្លំាង ក្រោយសហរដ្ឋអាមេ៉រិកចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សហុងកុង
ហុងកុង៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡំា បានសម្តែងការប្រឆំាងយ៉ាងដាច់ខាត បន្ទាប់ពីប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាកាលពីសប្តាហ៍មុន ដើម្បីឱ្យសេចក្តីព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្រុងហុងកុង ក្លាយទៅជាច្បាប់ជាផ្លូវការ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅក្នុងថ្ងៃអង្គារនេះ លោកស្រី ខារី ឡំា បានសង្កត់ធ្ងន់ថា ការចុះហត្ថលេខារបស់លោក ដូណាល់ ត្រាំ ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្រុងហុងកុង ក្លាយទៅជាច្បាប់ជាផ្លូវការនោះ នឹងធ្វើអោយការធ្វើជំនួញរបស់សហរដ្ឋអាមេរិកទទួលរងការឈឺចាប់យ៉ាងធ្ងន់ធ្ងរ ។
ការកត់សម្គាល់បែបនេះរបស់លោកស្រី ឡំា ត្រូវបានធ្វើឡើងក្រោយរដ្ឋាភិបាលទីក្រុងប៉េកំាងប្រកាសដាក់ទណ្ឌកម្មលើអង្គការក្រៅរដ្ឋាភិបាលមួយចំនួនរបស់សហរដ្ឋអាមេ៉រិក ព្រមទាំងផ្អាកការអនុញ្ញាតឱ្យនាវា និងយន្ដហោះចម្បាំងអាមេ៉រិក បំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងហុងកុងផងដែរ ដើម្បីជាការសងសឹងនឹងងទីក្រុងវ៉ាស៊ីនតោន ៕ធ.ដ