ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អក្នុងការធ្វើសកម្មភាពការងារ។ លោកអ្នកនឹងអាចយកឈ្នះផលរំខាននានា ព្រមទាំងមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារដែលខ្លួនប៉ងប្រាថ្នា ឲ្យសម្រេចគោលដៅក្នុងរយៈពេលយ៉ាងឆាប់រហ័ស។ កុំបន្ថយល្បឿនការងារ ហើយព្យាយាមបង្កើតទំនាក់ទំនងដែលអាចរកឃើញប្រាក់ចំណេញ។ ប៉ុន្តែរាល់កាលទេសណាមួយក៏ដោយ គឺមិនត្រូវបាត់បង់ភាពស្មោះត្រង់ អាកប្បកិរិយាល្អប្រពៃ និងគំនិតវិជ្ជមានជាដាច់ខាត។ ក្រៅពីនេះ សូមកំរិតការជឿជាក់របស់អ្នកឲ្យបានចង្អៀតបំផុត។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកទទួលបានអំណោយផលល្អប្រសើរក្នុងការគ្រប់គ្រងស្ថានការណ៍។ ចំពោះការពិភាក្សាចរចាលើកិច្ចការសំខាន់ក៏កាន់តែរលូនទៅទៀត ដូច្នេះសូមកុំមានភាពយឺតយ៉ាវ ប៉ុន្តែគួរបោះទុន បង្កើតការងារថ្មី ឬបង្កើតគំនិតច្នៃប្រឌិតណាមួយដែលអ្នកបានគ្រោងទុកជាយូរណាស់មកហើយ។ បញ្ហាតូចតាចមួយចំនួនមិនអាចកំចាត់បានទាំងស្រុង ប៉ុន្តែវាក៏មិនធ្វើឲ្យអ្នកមានការលំបាកនោះដែរ។ លើសពីនេះ ទំនាក់ទំនងផ្ទាល់ខ្លួនកំពុងមានលទ្ធផល្អណាស់ ដូច្នេះរក្សាពេលវេលានេះឲ្យបានល្អ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះបឧបសគ្គមានទំហំធំ អ្នកមិនគួរបោះបង់ផែនការ ផ្លាសប្តូររបត់ការងារ ឬកន្លែងការងារនោះទេ។ ចំពោះការបោះទុន ប្រើប្រាស់លុយកាក់ច្រើនជាហានិភ័យធំ ដោយសារអ្នកទំនងជាមិនអាចទទួលបានផលតបស្នងការខិតខំប្រឹងប្រែងរបស់អ្នកនោះទេ។ អ្នកគួរពិនិត្យវាយតម្លៃទៅលើសមត្ថភាព និងលទ្ធភាពរបស់ខ្លួន ហើយគួរជ្រើសរើសការងារណាដែលសក្តិសម ព្រមទាំងជាការពេញចិត្តរបស់ខ្លួន។ ដោយឡែក ចំពោះការសង្ស័យច្រើនគ្មានមូលដ្ឋានត្រូវហាមប្រាមជាដាច់ខាត ស្ថានភាពទ្វេរមុខ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកឡើងល្អមធ្យម។ ហោរាសាស្រ្តអាជីពណែនាំឲ្យអ្នកមានភាពរឹងមាំ និងច្បាស់លាស់ ធ្វើយ៉ាងណារក្សាអាកប្បកិរិយារបស់អ្នកឲ្យវិជ្ជមានជានិច្ច។ កុំយកចិត្តទុកដាក់លើការលំបាក ប៉ុន្តែគួរតែទទួលខុសត្រូវចំពោះកាតព្វកិច្ច។ ប្រសិនបើអ្នកអាចធ្វើបាននោះអ្នកនឹងអាចទាក់ទាញលាភសំណាងល្អ និងលុយកាក់ច្រើនក្នុងអនាគតដ៏ខ្លីនេះ។ ដោយឡែក ចំពោះរាល់ការលំបាកទាំងឡាយដែលអាចជួបប្រទះគួរតែព្យាយាមដោះស្រាយទៅតាមសន្តិវិធី និងដោយគំនិតវិជ្ជមាន។ ក្នុងនោះ ជ្រើសរើសជីវិតដែលសាម័ញ្ញគួរតែជាការល្អប្រសើរជាង។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះកិច្ចការរបស់អ្នកអាចសម្រចទៅបាន ឬមានភាពរអាក់រអួលគឺផ្សារភ្ជាប់ជាពិសេសជាមួយនឹងគម្រោងផែនការ។ មនុស្សដែលនៅក្បែរខ្លួនអ្នកមានទឹកចិត្តល្អប្រសើរណាស់ ប៉ុន្តែពួកគេមិនអាចចូលរួមក្នុងសកម្មភាពជោគជ័យរបស់អ្នកបានទេក្នុងវេលានេះ។ ចូរព្យាយាមបំពេញការងារដោយខ្លួនឯង កុំចំណាយពេលវេលាលើករណីដែលមិនមានប្រយោជន៍។ ជាការពិតវាមិនយឺតពេកទេ ក្នុងការផ្លាស់ប្តូរអនាគតអាជីពរបស់អ្ន​ក។ ចំពោះការធ្វើដំណើរផ្លូវឆ្ងាយសូមមានការប្រុងប្រយ័ត្នទ្វេរដង។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ លោកអ្នកអាចបំពេញការងារបានសម្រេចផលល្អប្រសើរ ប៉ុន្តែចំពោះការងារដែលធំដុំពេក ការចំណាយលុយកាក់ច្រើន និងការផ្លាស់ប្តូរកន្លែងការងារជាដើម មិនគួរសម្រេចចិត្តធ្វើនៅពេលនេះនោះទេ។ ចំពោះទំនាក់ទនងក្នុងកន្លែងការងារមានភាពល្អប្រសើរ ប៉ុន្តែសូមចងចាំថាការប៉ះពាល់ការងារ និងផលប្រយោជន៍របស់អ្នកដទៃ គឺជាហេតុផលនៃជម្លោះ។ ប្រសិនបើអ្នកជាប់គាំងលើករណីណាមួយ សូមកុំមានភាពអាក់អន់ គួរតែបន្តជំហាន ពីព្រោះក្នុងពេលឆាប់ៗគឺអ្នកនឹងបានទទួលជោគជ័យតាមបំណង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្ត្រអាជីពណែនាំឲ្យលោកអ្នកឆ្លៀតឳកាសបើកអាជីវកម្មផ្ទាល់ខ្លួន។ ពិតមែនហើយថាមិនពួរពឹងលើលទ្ធផលរហ័សពេកទេ អ្វីគ្រប់យ៉ាងមានពេលវេលារបស់វា។ ក្នុងពេលនេះលោកអ្នកអាចបំពេញការងារតាមកាប៉ងប្រាថ្នា ចំណែកមនុស្សទាំងឡាយដែលនៅក្បែរគង់នឹងអាចពំនាក់អាស្រ័យបានល្អប្រសើរ។ ទោះបីជាយ៉ាងក៏ដោយគួរតែផ្សារភ្ជាប់កិច្ចការងារជាមួយនឹងគំនិតច្នៃប្រឌិត។ ហើយប្រសិនបើជួបភាពរឹងស្ទះ សូមកុំមានភាពភ័យព្រួយ តែដោះស្រាយដោយសន្សឹមៗគង់នឹងបានជោគជ័យមិនខាន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ការងាររបស់អ្នកអាចសម្រេចផ្លែផ្កាយ៉ាងប្រសើរណាស់ ប៉ុន្តែសូមភ្ជាប់ជំហានការងារជាមួយនឹងផែនការជានិច្ច។ ក្នុងនោះទំនុកចិត្តលើខ្លួនឯងគឺកាន់តែមានភាពចំបាច់បំផុត។ លោកអ្នកមិនត្រូវុចះរកស៊ី បើអ្នកមិនមានទំនុកចិត្តលើខ្លួនឯងទាំងស្រុង។ សូមយកពេលវេលាគិតល្អប្រសើរជាងទៅប្រថុយប្រថានលើវិថីដែលមិនច្បាស់លាស់។ លើសពីនេះ សូមមានចិត្តអត់ធ្មត់ ការបង្ហាញអាកប្បកិរិយារឹងទទឹង និងភាពមិនច្បាស់លាស់ បណ្តាលឲ្យអ្នកបាត់បង់ឳកាសច្រើន។ 

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ សូមគ្រប់គ្រងជំនួញឲ្យស្ថិតនៅក្នុងកំរិតតួចល្មម។ ថ្ងៃនេះទំនងជាលោកអ្នកអាចជួបភាពអសម្មតិចតួច ឬជម្លោះអាចនឹងកើតឡើងក្នុងទំនាក់ទំនងជាមួយមិត្តរួមការងារ និងថ្នាក់លើ ដូច្នេះសូមលោកអ្នកព្យាយាមបង្កើតសកម្មភាពនានាដើម្បីឥឲ្យឆាប់បានទៅដល់គោលដៅដែលបានគ្រោង។ ផ្ទុយទៅវិញ លោកអ្នកមិនចាំបាច់ត្រូវចំណាយពេលវេលាច្រើនពេកនៅក្នុងការិយាល័យនោះទេ ប្រសិនជាអ្នកជឿជាក់ទៅលើអារម្មណ៍ខាងក្នុងរបស់ខ្លួនឯង។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ធ្វើកិច្ចការនោះទេ  ហានិភ័យក្នុងការជួបនឹងឧបសគ្គមានកំរិតធំធេង ដែលធ្វើឲ្យអ្នកមានភាពលំបាកក្នុងការទទួលបានលាភសំណាងផ្នែកសេដកិច្ច និងធ្វើឲ្យសម្រេចបានតាមគោលការណ៍។ ក្នុងពេលនេះចូរផ្តោតការយកចិត្តទុកដាក់នឹងបញ្ហានាពេលបច្ចុប្បន្ន ហើយសំខាន់បំផុតមិនត្រូវប្រញាប់ប្រញាល និងភ្លេចភ្លាំងនោះឡើយ។ ទន្ទឹមនឹងនេះគ្មានការផ្លាស់ប្តូរសំខាន់ៗក្នុងអាជីពនោះទេ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាដែលត្រូវភ័យស្លន់ស្លោ និងបង្ហាញភាពទន់ខ្សោយរបស់អ្នកទៅកាន់មិត្តរួមការងារនោះទេ។ ប្រសិនបើអ្វីៗនៅកន្លែងធ្វើការមិនជាប់គាំង សូមសម្រាកក្នុងរយៈពេលខ្លីសិន ទើបអ្នកអាចបញ្ចៀសបញ្ហាសំខាន់ៗបាន។ ហោរាសាស្ត្រអាជីពផ្តល់ដំបូន្មានឲ្យអ្នកវាយតម្លៃសមត្ថភាពខ្លួនឯង។ កុំស្វែងរកជោគជ័យណាដែលលឿន គួរតែពឹងផ្អែកលើការរំពឹងទុកក្នុងរយៈពេលវែងឆ្ងាយទើបជាការល្អប្រសើរជាង។ ចំណុចល្អរបស់អ្នកគឺថាអ្នកអាចចាប់អារម្មណ៍ពីភាពប្រែប្រួលបានយ៉ាងលឿន និងត្រឹមត្រូវ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចសម្រេចរាល់ការងារ និងការប៉ង​ប្រាថ្នា។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការប្រជុំពិភាក្សា និងវែកញែកការងារ។ លោកអ្នកអាចបង្ហាញគោលគំនិតរបស់ខ្លួនដោយសេរី និងមិនអាចឈានទៅរកជម្លោះឬការអន់ចិត្តណាមួយឡើយ។ ដូច្នេះបើចង់បានផលល្អ គួរប្រញាប់ប្រញាល កុំឲ្យឳកាសកន្លងទៅវិញដោយឥតប្រយោជន៍។ ទន្ទឹមនឹងនេះ ទំនាកទំនងរបស់អ្នកត្រូវការភាពស្មោះត្រង់ និងការអនុគ្រោះខ្ពស់ ដូច្នេះសូមរក្សាអាកប្បកិរិយាល្អជានិច្ច។

ចំណាំ៖

ឆ្នាំទាំង៤​ ជូត ឆ្លូវ មមី កុរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងទទួលបានឳកាសអភិវឌ្ឍន៍ការងារ និងលាភសក្ការៈផ្សេងៗ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner