សហរដ្ឋអាមេ៉រិកបង់ប្រាក់៥៦៣លានដុល្លារទៅឲ្យអង្គការសហប្រជាជាតិ ដើម្បីបំពេញកាតព្វកិច្ចនៅក្នុងឆ្នំា២០១៩នេះ

បរទេស៖ អ្នកនំាពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ស្ទេហ្វាន ឌូហ្សារិក បានលើកឡើងថា សហរដ្ឋអាមេ៉រិកបានធ្វើការបង់ប្រាក់៥៦៣លានដុល្លារទៅដល់អង្គការសហប្រជាជាតិ ដើម្បីបញ្ចប់វិក័យប័ត្រប្រាក់បំណុលកាលពីឆ្នាំ២០១៨ដែលខ្លួនបានជំពាក់ និងជាការបង់ប្រាក់បន្ថែមខ្លះៗទៅតាមកាតព្វកិច្ចនៅក្នុងឆ្នាំ២០១៩នេះ ។

ការយឺតយ៉ាវក្នុងការបង់ប្រាក់របស់សហរដ្ឋអាមេ៉រិកកន្លងទៅនេះ បានធ្វើឲ្យអង្គការសហប្រជាជាតិជួបប្រទះបញ្ហាជាច្រើន ក្រោយកើតមានវិបត្តិផ្ទួនៗនាប៉ុន្មានខែមកនេះ ជាពិសេសបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនសម្រេចកាត់បន្ថយប្រាក់២៥ភាគរយ សម្រាប់ទ្រទ្រង់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការអន្តរជាតិមួយនេះ ។

បើតាមលោក ស្ទេហ្វាន ឌូហ្សារិក សហរដ្ឋអាមេ៉រិកនៅជំពាក់ប្រាក់៤៩១លានដុល្លារទៀត ចំពោះកាតព្វកិច្ចចំណាយសម្រាប់ទ្រទ្រង់អង្គការសហប្រជាជាតិ នៅក្នុងថវិកាដែលទីក្រុងវ៉ាស៊ីនតោនត្រូវចំណាយសម្រាប់២០១៩ លោកថា សមាជិកអង្គការសហប្រជាជាតិចំនួន១៣៨ ក្នុងចំណោម១៩៣ប្រទេសបានបង់ប្រាក់ពេញលេញទៅតាមកាតព្វកិច្ចរបស់ខ្លួនរួចរាល់ហើយសម្រាប់ឆ្នំាំនេះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner