រដ្ឋមន្រ្តីក្រសួងអប់រំ សម្ពោធក្លោងទ្វារ វិទ្យាស្ថានជាតិអប់រំ ដែលទើបកសាងរួច
រាជធានីភ្នំពេញុ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីសម្ពោធក្លោងទ្វារវិទ្យាស្ថានជាតិអប់រំ ដែលត្រូវបានសាងសង់រួចរាល់ ក្រោមជំនួយឧប្ថម្ភថវិការ របស់ក្រសួងអប់រំ យុវជន និងកីឡានៅព្រឹកថ្ងៃ ទី២ខែ មករា ឆ្នាំ ២០២២ ។
ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សាស្ត្រាចារ្យបុគ្គលិកអប់រំ នៅវិទ្យាស្ថានជាតិអប់រំ ជាច្រើនផងដែរ។
សូមជម្រាបថាវិទ្យាស្ថានជាតិអប់រំជាគ្រឹះស្ថានសិក្សាតែមួយគត់ ក្នុងការបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតឧត្ដម និងមន្ត្រីគ្រប់គ្រងអប់រំគ្រប់ លំដាប់ថ្នាក់នៅកម្ពុជា ដោយបានអនុវត្តផែនការយុទ្ធសាស្ត្រ តួនាទី និងភារកិច្ច លើការបណ្ដុះបណ្ដាលគ្រូបង្រៀន និងមន្ត្រីគ្រប់គ្រងអប់រំតាម រូបភាព ទាំងការបណ្ដុះបណ្ដាលដំបូង (Pre-service) និងការបណ្ដុះបណ្ដាលបន្ត (In-service)៕ដោយ-រ៉ាវុធ