ឯកឧត្តម សាយ សំអាល់ ផ្ញើសារលិខិតជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧៧ឆ្នាំ ឈានចូល ៧៨ឆ្នាំ
ឯកឧត្តម សាយ សំអាល់ រដ្ធមន្រ្តីក្រសួងបរិស្ថាន ផ្ញើសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចកកម្ពុជា ក្នុងឱកាសខួបចម្រើន ជន្មាយុគម្រប់ ៧៧ឆ្នាំ ឈានចូល ៧៨ឆ្នាំ ។ ដែលខ្លឹមសារមានដូចខាងក្រោម ៖
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន សូមសម្ដែងនូវសេចក្តីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល ជូនចំពោះ សម្តេចវិបុលសេនាភក្តី ក្នុងឱកាសប្រារព្ធខួបកំណើត ជន្មាយុគម្រប់ ៧៧ឆ្នាំ ឈានចូល ៧៨ឆ្នាំ នាពេល ខាងមុខនេះ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ កម្លាំងមាំមួន ដើម្បីបន្ត ដឹកនាំព្រឹទ្ធសភា ឱ្យសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំបាទសូមសម្តែងនូវសេចក្តីគោរពនិងអំណរសាទរ ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ សម្តេចវិបុលសេនាភក្តី ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តម ជូនជាតិ មាតុភូមិ និងប្រជាជន ក្នុងបុព្វហេតុសុខសន្តិភាព ស្ថេរភាព ឯកភាពជាតិ និងការអភិវឌ្ឍ។
ជាថ្មីម្ដងទៀត ខ្ញុំបាទសូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សា សម្តេចទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះ វិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចកកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ជ្រាលជ្រៅ និងភក្ដីភាពដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា ៕ ដោយ / គ្រី សម្បត្តិ