ប្រតិភូអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី ជូនពរ និងច្រៀង ចម្រៀងជូនសម្តេចក្នុងឱកាសទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅរដ្ឋធានីសេអ៊ូល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបាន ទទួលនូវក្តីរំភើបមួយ ខណៈដែលប្រតិភូអមដំណើរបានជូនពរនិង ច្រៀងនូវចម្រៀងជូនសម្តេចតេជោក្នុងឱកាសសម្ដេចទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២នៅព្រឹកព្រលឹមថ្ងៃ ទី១៣ កុម្ភៈ ២០២២នេះ មុនពេលនៃការអញ្ជើញចូលរួមសន្និបាតសកល នៃ ក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និង មហាសន្និបាតនៃក្តីសង្ឃឹមមួយលាននាក់។

ឯកឧត្តម សួស យ៉ារ៉ា សមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា តំណាងឲ្យគណៈប្រតិភូអមដំណើរសម្តេចតេជោ នាយករដ្ឋមន្រ្តី ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពសកល ឆ្នាំ២០២២ ស្តីពីសន្តិភាព នៅឧបទ្វីបកូរ៉េ បានអញ្ជើញជូនពរ និងច្រៀងចម្រៀងជូនសម្តេច តេជោនាយករដ្ឋមន្រ្តី ក្នុងឱកាសទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ។

លើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅ ព្រឹក នេះបានបង្ហាញថា ឯកឧត្តម សួស យ៉ារ៉ាមាន ប្រសាសន៍ថា សុន្ទរកថារបស់សម្តេច ថ្លែងក្នុងពិធីទទួលពានរង្វាន់ស៊ុនហាក់ ឆ្នាំ២០២២ ដែលបានថ្លែងកាលពីថ្ងៃទី១២ កុម្ភៈ បានផ្តល់នូវការ រំជួលចិត្តមិនត្រឹមតែប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែបានផ្តល់នូវភាព រំជួលចិត្តដល់ពិភពលោក ទាំងមូល តាមរយៈការផ្សាយបន្ត ផ្ទាល់ ចេញពីសាធារណរដ្ឋកូរ៉េ។

ឯកឧត្តមក្នុងនាមគណៈប្រតិភូទាំងអស់ឯកឧត្តមសូម ប្រសិទ្ធពរ សម្តេចតេជោនាយករដ្ឋមន្រ្តី សូមមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយ៉ឺនយូរ ដើម្បីបន្ត ស្ថិតនៅក្នុងបេសកកម្ម ដឹកនាំព្រះរាជាណាចក្រកម្ពុជាក្រោមម្លប់ សន្តិភាព ដ៏ត្រជាក់ត្រជុំបំផុត របស់សម្តេចឲ្យកាន់តែរឹងមាំរីកចំរើន សម្រាប់មនុស្សជាតិជំនាន់ក្រោយរស់នៅប្រកបដោយភាពថ្លៃថ្នូររឹងមាំជាយូរអង្វែងតរៀងទៅ។

នៅកម្មវិធីដ៏កម្រនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអនុញ្ញាត ឲ្យគណៈប្រតិភូ និងក្រុមការងារទាំងអស់ បានថតរូបអនុស្សាវរីយ៍ ជាមួយសម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងទិដ្ឋភាពស្និទ្ធស្នាក់រ៉ាក់ទាក់ និងការគោរពស្រឡាញ់បំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដូចជាឪពុកប្រកបដោយព្រហ្មវិហារធម៌ ជាមួយកូនចៅរួមការងារ ទាំងអស់៕ដោយ៖​ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner