រដ្ឋបាលខេត្តរតនគិរី បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣នៅស្រុកលំផាត់

អត្ថបទដោយ៖
Kien Sereyvuth

រតនគិរី៖ រដ្ឋបាលខេត្តរតនគិរីនៅព្រឹក២៨ ខែវិច្ឆិកា​ ឆ្នាំ២០១៩បាន បើកវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩នៅស្រុកលំផាត់ក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម គិត  ទ្រី អភិបាលរងខេត្ត។

អង្គវេទិការនេះត្រូវបានធ្វើឡេីងនៅតាមបណ្តាស្រុក-ក្រុង ទាំង ៩ទូទាំងខេត្ត ហើយស្រុកលំផាត់គឺជាស្រុកក្រោយគេដែលបានប្រារព្ធធ្វើ វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម
ប្រឹក្សាខេត្តជាមួយប្រជាពលរដ្ឋមូលដ្ឋានដោយបានផ្តោតនូវប្រធានបទ “ការផ្តល់សេវានិងការអភិវឌ្ឍមូលដ្ឋាន “ក្នុងគោល
បំណងដើម្បីផ្តល់នូវអត្ថប្រយោជន៍ និងដើម្បីបម្រើជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងមួលដ្ឋាន ។ ហើយវាក៏ជាភារកិច្ចទី៤ នៅ
ក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលផងដែរ។

ឯកឧត្តម គិត ទ្រី មានប្រសាសន៍ថាអង្គវេទិកា ឆ្នាំ២០១៩ នេះ គឺជាឆ្នាំទី១ របស់ក្រុមប្រឹក្សាខេត្ត-ក្រុងស្រុក អាណត្តិទី៣នៃរដ្ឋបាលខេត្តរតនគិរីហើយ តាមរយៈអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក៏បានផ្តោតសំខាន់ ដើម្បីផ្សព្វផ្សាយនូវព័ត៌មានជូនប្រជាពលរដ្ឋ អំពីវឌ្ឍនភាពកិច្ចការនានាក្នុងខេត្ត និងដើម្បីធ្វើការពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋផ្ទាល់អំពីការចូលរួមអនុវត្តន៍នូវកិច្ចការសំខាន់ៗដូចជា៖ ដំណោះស្រាយបញ្ហាប្រឈមទាំងឡាយចំពោះមុខ និងអំពីតម្រូវការអាទិភាពនៅក្នុងមូលដ្ឋាន ដែលបម្រើឲ្យផលប្រយោជន៍សាធារណៈក្នុងមូលដ្ឋាន និងជីវភាពប្រជាពលរដ្ឋផ្ទាល់។

ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធាននៃអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម
ប្រឹក្សាខេត្តរតនគិរី បានថ្លែងគូសបញ្ជាក់ថា៖ ការចូលរួម និងបញ្ចេញមតិលើកឡើងពីបញ្ហាប្រឈមជាច្រើន    ទាក់ទងនឹងប្រធានបទខាងលើដូចជា បញ្ហាទឹក ភ្លើង ផ្លូវ ស្ពាន ការជួសជុលអាគារសិក្សា បញ្ហាសេវាមណ្ឌលសុខភាព  ការផ្តល់សេវាសាធារណៈ គឺពិតជាផ្តល់នូវមូលដ្ឋានគន្លឹះដើម្បីឲ្យរដ្ឋបាលខេត្តរតនគិរី មានមូលដ្ឋាននូវក្នុងការដោះស្រាយកែលម្អ ក្នុងការផ្តល់សេវា ជូនប្រជាពលរដ្ឋ នៅតាមថ្នាក់មូលដ្ឋាននានា ដើម្បីសំដៅជំរុញ និងធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងដើម្បីជំរុញដល់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន ក្នុងគោលបំណងរួមចំណែក និងដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ក្នុងនាមក្រុមប្រឹក្សាខេត្តឯកឧត្តម ណាប់ ប៊ុនហេង បានផ្តល់នូវអនុសាសន៍គន្លឹះ សំខាន់ៗជាការឆ្លើយតប   ថែមទាំងបានវាយតម្លៃខ្ពស់នូវរាល់សំណូមពរពីការកង្វល់បញ្ហាប្រឈមនានា ដែលបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ក្នុងស្រុកលំផាត់បានលើកឡើង។ នៅក្នុងអង្គវេទិកាពេលនេះ ត្រូវបានវាគ្មិនមកពីស្ថាប័នជំនាញពាក់ព័ន្ធ ឡើងធ្វើការបកស្រាយ ឆ្លើយតបត្រឡប់វិញនិងរិះរកដំណោះស្រាយ ដែលជាក្ដីកង្វល់ បញ្ហាប្រឈមនិងសំណូមពររបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនៅទីនោះផងដែរ៕ធ.ដ

ដោយគតិ យុត្ត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner