មេទ័ពជើងគោកកម្ពុជា លោក ហ៊ុន ម៉ាណែត ជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ Yamazaki Koji អគ្គមេបញ្ជាការកងស្វ័យការពារជប៉ុន និងនាយឧត្តមសេនីយ៍ Yoshida Yoshihide មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន
អត្ថបទដោយ៖
AMS OneMinute
ភាគីជប៉ុនប្តេជ្ញាបន្តជួយកងទ័ពកម្ពុជាហ្វឹកហ្វឺនលើជំនាញសំខាន់ៗ ដើម្បីឆ្លើយតបនឹងបញ្ហាសន្តិសុខមិនប្រពៃណី ដូចជាការវាយប្រហារដោយប្រើប្រាស់ប្រព័ន្ធអ៉ីនធើណេត គ្រោះមហន្តរាយ និងជំងឺរាតត្បាតនានា។
ជប៉ុនអរគុណកម្ពុជាក្នុងនាមជាប្រទេសទី១ នៅអាស៊ីអាគ្នេយ៍ ដែលបានគាំទ្រគំនិតផ្តួចផ្តើម “យុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរ (FOIP)” របស់ជប៉ុន ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរួមនៅក្នុងតំបន់ និងលើសកលលោក។
១៥ កុម្ភៈ ២០២២