ការព្យាករណ៍ប្រចាំសប្ដាហ៍ ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ (Video Inside)

អត្ថបទដោយ៖
ឆាយ រត្ថា

ភ្លៀងនឹងធ្លាក់ក្នុងកម្រិតតិចទៅបង្គួរ ក្នុងសប្ដាហ៍ទៅមុខទៀតនេះ ខណៈកម្ពុជាបានទទួល រងនូវឥទ្ធិពលពីសម្ពាធទាបឥណ្ឌូនេស៊ីនិងឥណ្ឌា  ក្នុងកម្រិតពីខ្សោយទៅមធ្យម ។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម រវាងពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២២ ខែ កុម្ភៈ, ឥទ្ធិពលទាំងនេះ នឹងធ្វើឱ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល  មានសីតុណ្ហភាព កំដៅអប្បបរមារវាងពី ២២ទៅ២៥អង្សាសេ , សីតុណ្ហភាពកំដៅអតិបរមា មានរវាងពី៣២ទៅ ៣៤អង្សាសេ។

ការព្យាករណ៍នៅតំបន់នៅវាលទំនាបកណ្ដាល អាចនឹងមានភ្លៀង ក្នុងកម្រិត ពីតិចទៅបង្ហូរជាទូទៅលាយឡំនិងផ្គរ រន្ទះ, ក្នុងនោះខេត្តកំពង់ធំ , កំពង់ឆ្នាំង ,ពោធិ៍សាត់, បាត់ដំបង ,បន្ទាយមានជ័យ និងប៉ៃលិន អាចមានត្លៀងច្រើនដោយអន្លើ ។

ចំណែក បណ្ដាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន  សីតុណ្ហភាពក្តៅអប្បបរមា មានរវាង ពី២១ទៅ២៤ អង្សាសេ, សីតុណ្ហភាពកម្តៅអតិបរមា មានរវាងពី៣១ទៅ៣៣ អង្សាសេ ។ តាម ការព្យាករណ៍ បណ្ដាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន  អាចមានភ្លៀង ក្នុងកម្រិតពីតិច ទៅមធ្យម លាយឡំនិងផ្គរ រន្ទះ ។

នៅតំបន់មាត់សមុទ្រនោះវិញ សីតុណ្ហភាពក្តៅអប្បបរមា មានរវាងពី២៣ទៅ ២៥ អង្សាសេ , សីតុណ្ហភាពក្តៅអតិបរមា មានរវាងពី ៣០ទៅ៣២ អង្សា សេ។ យោងតាមការព្យាករណ៍តំបន់មាត់សមុទ្រនេះ អាចមានភ្លៀង ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំនិងផ្គរ រន្ទះផងដែរ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner