គ្រឿងចក្រសម្រាប់កម្ទេចគ្រាប់មីន និងគ្រឿងបន្លាស់បីកុងតឺន័រ ជាជំនួយជប៉ុនបានមកដល់កម្ពុជា
ភ្នំពេញ៖ ប្រធានអង្គភាពស៊ីម៉ាក់ ឯកឧត្តម ហេង រតនា បានឱ្យដឹង កាលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២២ ថា រដ្ឋាភិបាលជប៉ុន បានផ្តល់ គ្រឿងចក្រវាយកម្ទេចគ្រាប់មីន និងគ្រឿងបន្លាស់ចំនួនបីកុងតឺន័រ ដែលជាជំនួយថ្មីមួយទៀតបានមកដល់កម្ពុជា ដើម្បីបម្រើឱ្យកា របោសសំអាត គ្រាប់ មីន។
ឯកឧត្តម ហេង រតនា បានសរសេរតាមសង្គមហ្វេសប៊ុកដូច្នេះថា ផ្តល់ជូនថ្មីហ្សុីនអញ្ចឹងហ្នង! និងមានគ្រឿងបន្លាស់មកជាមួយ បីីកុងតឺន័របន្ថែមទៀត! ។ មិនមែនគ្រឿងចក្រកាយដីធម្មតានោះទេ ជាគ្រឿងចក្រវាយកម្ទេចគ្រាប់មីន មានលក្ខណ:ពិសេស រួមទាំងកញ្ចក់ ការពារអំបែងគ្រាប់ផងដែរ! ។ ១៧ កុម្ភ: ២០២២!។
សូមរំលឹកថា ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ ធ្លាប់បាន ឱ្យដឹងថា ភ្នាក់ារចែកា(JICA) បានដើរតួនាទីយ៉ាងសំខាន់ លើការ ទ្រទ្រង់ទាំងផ្នែកហិរញ្ញវត្ថុ និងសម្ភារបរិក្ខាបម្រើឱ្យការដោះមីន នៅ កម្ពុជា ដោយ ភាគីជប៉ុន បានផ្តោតសំខាន់ពាក់ព័ន្ធចំពោះគម្រោង ជំនួយមួយចំនួនរបស់ជប៉ុន គាំទ្រដល់អង្គភាពស៊ីម៉ាក់ ក្នុងនោះមាន គម្រោងសហប្រតិបត្តិការត្បូង-ត្បូង (south-south) សំដៅដល់ ការ គាំទ្រទៅដល់ការហ្វឹកហ្វឺន ទៅដល់បណ្តាប្រទេសដែលមានបញ្ហា គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ហើយបានស្នើសុំរាជរដ្ឋាភិបាល កម្ពុជា ជួយ ដែលមានអង្គភាពស៊ីម៉ាក់ ជាអ្នកប្រតិបត្តិការ លើកិច្ចការងារ នោះ ជាពិសេស គម្រោងជំនួយពង្រឹងសមត្ថភាព និងការសាងសង់វិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីន នៅខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប ក៏ដូចជាគម្រោងអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ជួយកៀរគរក្រុមហ៊ុនជប៉ុន មកវិនិយោគលើវិស័យ កសិកម្ម នៅតំបន់ដែលបោសសំអាតគ្រាប់មីន និងសំណល់ យុទ្ធភណ្ឌសង្គ្រាមរួច ក៏ត្រូវបានភាគី JICA ប្រកាសប្តេជ្ញាគាំទ្រ ដល់ភាគីកម្ពុជាផងដែរ។
បន្ថែមលើនេះ ឯកឧត្តម ហេង រតនា បញ្ជាក់បន្ថែមថា បើគ្មាន ការគាំទ្រផ្តល់ជំនួយពីរដ្ឋាភិបាលជប៉ុនតាមរយៈ JICA ទេ មកដល់ពេលនេះ អង្គភាពស៊ីម៉ាក់ អាចនឹងមិនមានភាពរឹងមាំ ដូចសព្វថ្ងៃនេះឡើយ។ ឯកឧត្តម ពន្យល់ថា បើគិតទៅលើ សម្ភារបច្ចេកទេស JICA បានឧបត្ថម្ភដល់ស៊ីម៉ាក់ចំនួន៧ លើកមកហើយក្នុងនោះការផ្ដល់ជំនួយមួយលើកៗគិតជាប្រាក់គឺច្រើនលានដុល្លារអាម៉េរិក រាប់ចាប់ពី៥លានដុល្លាររហូតដល់ ជាង១០ លានដុល្លារក៏មាន ហើយសម្ភារៈទាំងនោះ គឺមានបច្ចេកវិទ្យាទំនើបៗ ដូចជា ឧបករណ៍រាវមីន គ្រឿងចក្រកម្ទេចមីនជាដើម។ លើសពីនេះ JICA ក៏បានផ្តល់ជំនួយតាមរយៈការកសាងភាពទន់ ដែលបានផ្តល់ លទ្ធភាពឱ្យស៊ីម៉ាក់កសាង និងពង្រឹងធនធានមនុស្សតាមរយៈ ការចុះ បើកកម្មវិធីហ្វឹកហ្វឺនជំនាញបោសសម្អាតមីន ទាំងក្នុង និងក្រៅ ប្រទេស ថែម ទៀតផង ៕
ដោយៈ វណ្ណលុក